បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសហ្វីលីពីន បានចាប់ផ្តើមធ្វើការ បោះពោងបណ្តែតទឹកមួយចំនួន នៅក្បែរទៅនឹងតំបន់ ជម្លោះសមុទ្រខាងត្បូងជុំវិញកោះ Spratlyដែលជាសកម្មភាព ប្រជែងទៅនឹងការទាមទារ របស់រដ្ឋាភិបាលក្រុងប៉េកាំង ចំពោះដែនសមុទ្រនេះ ។
ប្រភពដដែល បានបន្តទៀតថា ពោងបណ្តែតទឹក ដែលមានបំពាក់ជាមួយ នឹងទង់ជាតិ របស់ហ្វីលីពីនចំនួន៥ ត្រូវបានដាក់ពង្រាយនៅជុំវិញ កោះក្នុងដែនជម្លោះនេះ តាំងតែពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែឧសភា។
ទោះបីជាយ៉ាងណាក្តីកងកម្លាំងឆ្មាំសមុទ្ររបស់ប្រទេស ហ្វីលីពីន ហៅកាត់ថា PCG បានអះអាងថា ពោងទាំងនោះត្រូវបានដាក់ពង្រាយ នៅចំងាយប្រមាណជា២០០ម៉ាល ពីតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេស EEZ និងត្រូវបានចាត់ទុកថា ជាតំបន់ដែលមានបញ្ហាបំផុតដែលមានដូចជាកោះ Patag, Kota, Panta និង Balagtas ជាដើម ។
មកដល់ពេលនេះមន្ត្រីចិន មិនទាន់ឆ្លើយតបចំពោះសេចក្តីថ្លែង ការណ៍នេះនៅឡើយទេ ប៉ុន្តែជឿជាក់ថា សកម្មភាពនេះនឹងបង្កើនកំដៅនៅចំពេល ដែលការតានតឹងផ្នែកភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់រវាង ប្រទេសដែលទាមទារដែនសមុទ្រខាងត្បូង៕
ប្រែសម្រួល៖ស៊ុនលី