ព័ត៌មានអន្តរជាតិ

Update: ឧត្តមសេនីយ៍ ប្រាយុទ្ធ ដល់ពេលសម្រាកហើយ ក្រោយកាន់អំណាចរយៈពេល ៨ឆ្នាំ

បរទេស៖ ជំនួយការជិតស្និទ្ធ របស់នាយករដ្ឋមន្ត្រីដែលជិតផុតអាណត្តិ បាននិយាយថា ឧត្តមសេនីយ បា្រយុទ្ធ ចាន់អូចា នឹងសម្រាកនៅពេលនេះ ខណៈដែលលោកមានគ្រប់គ្រាន់ បន្ទាប់ពីកាន់អំណាចរយៈពេលប្រាំបីឆ្នាំ ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងដោយលោក Thanakorn Wangboonkongchana រដ្ឋមន្ត្រីទីស្តីគណៈរដ្ឋមន្ត្រី ដែលជិតផុតអាណត្តិ ខណៈដែលលោកបាននិយាយ ទៅកាន់អ្នកសារព័ត៌មាន នៅវិមានរដ្ឋាភិបាលកាលពីព្រឹកថ្ងៃចន្ទ ។

ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់លោក Thanakorn បានផ្ទុយពីមេដឹកនាំគណបក្ស United Thai Nation (UTNP) គឺលោក Pirapan Salirathavibhaga ដែលបាននិយាយថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ នឹងបន្តនៅក្នុងនយោបាយក្នុងនាមជាប្រធានអ្នកយុទ្ធសាស្រ្តរបស់គណបក្ស។

នៅពេលសួរថាតើលោក ប្រាយុទ្ធ បាននិយាយជាមួយគាត់អំពីផែនការ អនាគតរបស់គាត់ឥឡូវនេះដែលថា គណបក្ស UTNP នឹងមិននៅក្នុងរដ្ឋាភិបាលចម្រុះ នោះ លោក Thanakorn បាននិយាយថា “គាត់មិនបាននិយាយដូច្នេះទេ ប៉ុន្តែខ្ញុំជឿថា គាត់ត្រូវតែមានគ្រប់គ្រាន់។ «ខ្ញុំគិតថា គាត់បានបម្រើប្រទេសអស់មួយជីវិត [តាមរយៈជួរកងទ័ព] និងជានាយករដ្ឋមន្ត្រី រយៈពេល ៧ ឬ ៨ ឆ្នាំមកហើយ។

លោកថា “ខ្ញុំជឿថាប្រជាជនថៃទាំងអស់ដឹងថា គាត់បានធ្វើច្រើនសម្រាប់ប្រទេស។ គាត់មិនមានកំណត់ត្រាធ្វើឱ្យប្រទេសខូចខាតទេ ហើយក៏មិនដែលជាប់ពាក់ព័ន្ធនឹងរឿង អាស្រូវពុករលួយដែរ»។

លោក Thanakorn បាននិយាយទៀតថា លោកនឹងផ្តល់ការគាំទ្រខាងសីលធម៌ដល់លោក ប្រាយុទ្ធ ហើយធានាចំពោះលោកថា ការបរាជ័យក្នុងការបោះឆ្នោត គឺជារឿងធម្មតានៅក្នុងនយោបាយ៕

To Top