ប៉េកាំង៖ នៅពេលដែលលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក បង្កើនជំនួយផ្នែកយោធាដល់អ៊ុយក្រែន អ្នកជំនាញចិនបានអំពាវនាវឱ្យសហរដ្ឋអាមេរិក ពន្លត់អណ្តាតភ្លើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយកុំចាប់ពង្រត់បណ្តាប្រទេសអ៊ឺរ៉ុប ដើម្បីជួយឱ្យប្រទេសនេះសម្រេចបាននូវគោលដៅនៃការទប់ស្កាត់រុស្ស៊ី ដោយជំរុញឱ្យភាគីពាក់ព័ន្ធ ដែលពាក់ព័ន្ធនៅក្នុង ជម្លោះ ដើម្បីចូលរួមក្នុងការចរចា។
ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រកាសពីការមកដល់របស់លោក នៅទីក្រុងប៊ែរឡាំង សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានជួបជាមួយសម្តេចប៉ាប នៅបុរីវ៉ាទីកង់ និងនាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni នៅទីក្រុងរ៉ូម។ ទាំងនេះត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក ហ្សេឡិនស្គី ក្នុងការប្រមូលផ្តុំការគាំទ្រមុនការវាយលុក ដែលបានគ្រោងទុកនៅលើសមរភូមិ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។
លោកបានសរសេរនៅលើបណ្ដាញ Twitter ឲ្យដឹងថា “កញ្ចប់អាវុធដ៏មានឥទ្ធិពល ត្រូវបានត្រៀមរួចហើយ នៅទីក្រុងប៊ែរឡាំង ទាំងប្រព័ន្ធការពារដែនអាកាស ការកសាងសន្តិសុខឡើងវិញ ដោយសហភាពអឺរ៉ុប អង្គការណាតូ”។
កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលអាល្លឺម៉ង់បានឲ្យដឹងថា ខ្លួនកំពុងរៀបចំកញ្ចប់សព្វាវុធ ២,៧ ពាន់លានអឺរ៉ូ (២,៩៣ ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កញ្ចប់នោះនឹងរួមបញ្ចូលរថក្រោះ Leopard-1 ចំនួន ៣០ គ្រឿង រថពាសដែក យន្តហោះដ្រូន ប្រព័ន្ធការពារអាកាស កាំជ្រួច និងគ្រាប់រំសេវ។
ប្រធានហិរញ្ញវត្ថុក្រុមប្រទេសេដ្ឋកិច្ចទាំង៧ ក្រុមកាលពីថ្ងៃសៅរ៍ក៏បានដាក់ជំនួយបន្ថែមទៀតនៅលើតុ សម្រាប់អ៊ុយក្រែនបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅក្នុងប្រទេសជប៉ុន។ សេចក្តីថ្លែងការណ៍របស់ពួកគេបានឲ្យដឹងថា “យើងរួមជាមួយសហគមន៍អន្តរជាតិ បានបង្កើនការប្តេជ្ញាចិត្តរបស់យើង ចំពោះថវិកា និងជំនួយសេដ្ឋកិច្ចសម្រាប់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ដល់ ៤៤ពាន់លានដុល្លារ” ។
លោក Song Zhongping អ្នកជំនាញយោធាចិនបានប្រាប់កាសែត Global Times កាលពីថ្ងៃអាទិត្យថា មានសញ្ញាគួរឱ្យកត់សម្គាល់ ដែលថាជម្លោះកំពុងកើនឡើងនៅពេលនេះ បើទោះបីជាមានការអំពាវនាវឥតឈប់ឈរឱ្យមានការឈប់បាញ់បន្ទាប់ពីជម្លោះយោធារុស្ស៊ី-អ៊ុយក្រែន អស់រយៈពេលជាងមួយឆ្នាំក៏ដោយ។
អាមេរិក បន្តបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន។ ប្រទេសអឺរ៉ុបក៏ត្រូវអាមេរិកចាប់ពង្រត់ ដើម្បីផ្តល់អាវុធដល់អ៊ុយក្រែន។ ទាំងអស់នេះបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិក ដែលមានគោលបំណងបង្ខំឱ្យបណ្តាប្រទេសអឺរ៉ុប ជួយអាមេរិកឱ្យប្រើបញ្ហាអ៊ុយក្រែន ដើម្បីទប់ទល់នឹងរុស្ស៊ី ហើយអូសវាចុះ នេះបើយោងតាមលោក Song ដែលបានជំរុញឱ្យសហរដ្ឋអាមេរិកពន្លត់ភ្លើងឆេះ និងដំណោះស្រាយដោយសន្តិវិធី៕
ប្រែសម្រួល ឈូក បូរ៉ា