ព័ត៌មានអន្តរជាតិ

Update៖ គណបក្សភឿថៃ សន្យាចូលរួម ជាមួយរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្ស ចលនាឆ្ពោះទៅមុខ

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ថា គណៈបក្សប្រឆាំង របស់ប្រទេសថៃឡង់ដ៏ ភឿថៃ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនសន្យានឹងចូលរួមជាមួយរដ្ឋាភិបាល ចម្រុះមួយដែលដឹក នាំដោយ គណបក្សចលចាឆ្ពោះទៅមុខ រឺហៅថា Move Forward Party ក្រោយពីអ្នកបោះឆ្នោតបានច្រានចោល រដ្ឋាភិបាលយោធាកាន់អំណាច ។

គណបក្ស Move Forward Party គឺជាបក្សមួយដែលមានសំឡេងច្រើននៅរដ្ឋសភា ហើយបក្ស ភឿថៃ បានឲ្យដឹងថា ខ្លួនឹងទទួលយកការអញ្ជើញរបស់មេដឹកនាំ Pita Limjaroenrat ដើម្បីចូលរួមបង្កើតរដ្ឋាភិបាលចម្រុះមួយ ដោយបានថ្លែងដូច្នេះ គាត់បានទទួលសិទ្ធិក្នុងការដឹកនាំរដ្ឋាភិបាល ។

លោក Pita បានថ្លែងថា គាត់បានអំពាវនាវឲ្យលោកស្រី Paetongtarn Shinawatra ដែលជាមេដឹកនាំរបស់បក្ស ភឿថៃ ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីចូលរួមអបអរដល់លោកស្រី រឺយុទ្ធនាការរបស់លោកស្រី និងអញ្ជើញលោកស្រី ដើម្បីចូលរួមក្នុងរដ្ឋាភិបាលចម្រុះ ។

រវាងបក្សទាំង២នេះ គណបក្ស Move Forward Party និង បក្ស ភឿថៃ ត្រូវបានគេរំពឹងថា នឹងទទួលបានអាសនៈ២៩២ ក្នុងចំណោម៥០០អាសនៈ នៅសភាជាន់ទាប និងមានបក្សសម្ព័ន្ធយោធាសំខាន់២ទៀត ដែលទទួលបានអាសន្នត្រឹមតែ៧៦ ប៉ុណ្ណោះនៃអាសនៈសរុប ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top