ព័ត៌មានអន្តរជាតិ

Update៖ ព្យុះស៊ីក្លូន Mocha ឆក់យកជីវិតមនុស្សអស់២៩នាក់ នៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះស៊ីក្លូន Mocha ដែលបក់បោកកាត់ឈូងសមុទ្រ Bengal កាលពីថ្ងៃចន្ទ ខណៈដែលការទំនាក់ទំនងត្រូវបានស្ដារឡើងវិញបន្តិចម្តងៗ ទៅកាន់ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដោយមានមនុស្ស២៩នាក់ត្រូវបានរាយការណ៍ថា បានស្លាប់ ។

ព្យុះស៊ីក្លូន Mocha បានបោកបក់នៅចន្លោះទីក្រុង Cox’s Bazar នៅក្នុងប្រទេសបង់ក្លាដេស និងទីក្រុង Sittwe របស់មីយ៉ាន់ម៉ា ដែលមានកម្លាំងខ្យល់បក់រហូតដល់ ១៩៥គីឡូម៉ែត្រក្នុង១ម៉ោង ដែលជាព្យុះដ៏ធំបំផុតដែលបានវាយប្រហារមកលើឈូងសមុទ្រ Bengal ក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ ។

ព្យុះនេះបានកន្លងផុតទៅភាគច្រើននៅចុងថ្ងៃអាទិត្យ ដោយធ្វើឱ្យជំរុំជនភៀសខ្លួនស្នាក់នៅជិត១លាន នាក់រស់នៅក្នុងប្រទេសបង់ក្លាដេស ជាកន្លែងដែលក្រុមមន្ត្រីបានលើកឡើងថា មិនមានអ្នកស្លាប់ទេ ។

មេដឹកនាំជំរុំរ៉ូហ៊ីងយ៉ាម្នាក់បាន ប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP ដោយសុំមិនបញ្ចេញឈ្មោះ ព្រោះតែខ្លាចមានការសងសឹកពីរបបយោធាថា មនុស្ស២៤នាក់ ត្រូវបានសម្លាប់នៅក្នុងភូមិ Khaung Doke Kar ភាគពាយព្យនៃទីក្រុង Sittwe ។

គាត់បានឲ្យដឹងថា មនុស្សមួយចំនួនទៀតត្រូវបានគេភ័យខ្លាចថា បានបាត់ខ្លួនពីតំបន់ទំនាបដែលជាផ្ទះរបស់ភូមិរ៉ូហ៊ីងយ៉ា និងជំរុំ IDP ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top