ព័ត៌មានអន្តរជាតិ

Update៖ អនុប្រធានបក្ស បង្រួមបង្រួមជាតិថៃ ថ្លែងថា លោកមិនសង្ឃឹមថា នាយករដ្ឋមន្ត្រីកំពុង កាន់អំណាច ប្រាយុទ្ធ ចាន់ឧចា នឹងបន្តអាជីព នយោបាយទៀតនោះទេ

" "

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ថា លោក Thanakorn Wangboonkongchana អនុប្រធានគណបក្ស United Nation ហៅកាត់ថា (UTN) បានថ្លែងកាលពីថ្ងៃចន្ទ ថា លោកមិនគិតថា នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច លោក Prayut Chan-o-cha នឹងបន្តអាជីពនយោបាយរបស់លោកទៀតទេ បន្ទាប់ពីគណបក្សរបស់ពួកគេបានទទួល ការចាញ់នៅក្នុងការបោះឆ្នោតទូទៅរបស់ប្រទេស ។លោក Thanakorn បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “គាត់មិនបានលើកឡើងនោះទេ ប៉ុន្តែខ្ញុំគិតថា គាត់ប្រហែលជាត្រូវបញ្ឈប់” ។

គាត់បានសំដៅទៅលើឧត្តមសេនីយ៍ ប្រាយុទ្ធ វ៏័យ៦៩ឆ្នាំ ដែលកំពុងឈរឈ្មោះ ជានាយករដ្ឋមន្ត្រីក្រោមបដារបស់ UTN ។

" "

លទ្ធផលបឋមចុងក្រោយបំផុតពីគណៈ កម្មការរៀបចំការបោះឆ្នោត នៃប្រទេសថៃឡង់ដ៏ បង្ហាញថា គណបក្សដែលជាគូប្រជែងរបស់លោកឈានទៅមុខ និងគណបក្ស ភឿថៃ នៅក្នុងតំណែងកំពូលទី២នៃការប្រកួតប្រជែងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ។

" "

គណបក្ស Move Foward បានមកមុនគេ ដោយមាន១៥២អាសនៈ បន្ទាប់មកគណបក្សភឿថៃ មាន១៤១អាសនៈ។

ចំណែកបក្ស UTN ឈរនៅលេខរៀងទី៥ ដោយមាន៣៦អាសនៈ ។

លោក Thanakorn បានសម្តែងការគាំទ្រចំពោះលោកឧត្តមសេនីយ៍ ប្រាយុទ្ធ និងចែករំលែកការកោតសរសើររបស់លោកចំពោះឧត្តមសេនីយ៍ចូលនិវត្តន៍ ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង៨ឆ្នាំមកហើយ ៕

To Top