ព័ត៌មានអន្តរជាតិ

CIA របស់អាមេរិក ជំរុញឱ្យពលរដ្ឋរុស្ស៊ី ទំនាក់ទំនងមកខ្លួន ខណៈទីក្រុងមូស្គូ បញ្ជាឲ្យអ្នកស៊ើបការណ៍ បង្កើនការប្រុងប្រយ័ត្ន

ស៊ីនតោន៖ វិមានក្រឹមឡាំង បានឲ្យដឹងថា បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍កណ្តាល របស់សហរដ្ឋអាមេរិក បានផ្សព្វផ្សាយវីដេអូលើកទឹកចិត្តជនជាតិរុស្ស៊ី ឱ្យធ្វើការទំនាក់ទំនង តាមរយៈបណ្តាញអ៊ីនធឺណែត ដែលមានសុវត្ថិភាព វិមានក្រឹមឡាំងបាននិយាយ កាលពីថ្ងៃអង្គារបញ្ជាក់ថា ទីភ្នាក់ងាររបស់ខ្លួនកំពុងតាមដាន សកម្មភាពចារកម្ម របស់លោកខាងលិច។

វីដេអូខ្លីរបស់ CIA ជាភាសារុស្សី ត្រូវបានអមដោយអត្ថបទ ដែលឲ្យដឹងថា ទីភ្នាក់ងារនេះចង់ឮពីមន្ត្រីយោធា អ្នកឯកទេសចារកម្ម អ្នកការទូត អ្នកវិទ្យាសាស្ត្រ និងមនុស្សដែលមានព័ត៌មានអំពីសេដ្ឋកិច្ចរបស់រុស្ស៊ី និងថ្នាក់ដឹកនាំរបស់ខ្លួន។

តាមរយៈអត្ថបទបានឲ្យដឹងថា “ទាក់ទង​មក​ពួក​យើង។ ប្រហែល​ជា​មនុស្ស​ជុំវិញ​អ្នក​មិន​ចង់​ឮ​ការ​ពិត ប៉ុន្ដែពួកយើងចង់ដឹងកាពិត”។អត្ថបទដែលត្រូវបាន​បោះពុម្ព​ផ្សាយ​ជិត ១៥ខែ​ក្នុង​សង្គ្រាមរវាងទី​ក្រុង​ម៉ូស្គូ ​ជាមួយ​អ៊ុយក្រែន វីដេអូ​នេះ​បាន​អញ្ជើញ​ប្រជាជន​រុស្ស៊ី​ឲ្យ​ទទួលយកការប្រថុយ​ប្រថាន​យ៉ាង​ខ្លាំង។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមានជនរួមជាតិរបស់ខ្លួនឱ្យប្រុងប្រយ័ត្ន ចំពោះជនក្បត់ជាតិ ហើយសភាកាលពីខែមុនបានបោះឆ្នោតបង្កើនការពិន័យ ចំពោះការក្បត់ជាតិត្រូវជាប់ពន្ធនាគារពី ២០ឆ្នាំ ឬដាក់គុកអស់មួយជីវិត។

នៅក្នុងវីដេអូ ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញ YouTube ផ្លូវការរបស់ CIA និងកម្មវិធីផ្ញើសារ Telegram ដែលពេញនិយមនៅក្នុងប្រទេសរុស្ស៊ី – សំឡេងបុរសម្នាក់ឆ្លុះបញ្ចាំងពីអត្ថន័យនៃវីរភាព និងការស៊ូទ្រាំ ខណៈដែលមនុស្សឯកកោត្រូវបានគេមើលឃើញថ្លឹងថ្លែង លើការសម្រេចចិត្តរបស់ពួកគេពី បុរសម្នាក់រត់នៅលើគំនរព្រិល ហើយមានស្ត្រីម្នាក់កំពុងសម្លឹងមើលតាមរយៈបង្អួច៕

ប្រែសម្រួល ឈូក បូរ៉ាវ៉ា

To Top