ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភា ដែលជាអ្នកគាំទ្រយោធា បញ្ចេញមតិច ម្រុះទៅលើបេក្ខភាព នាយករដ្ឋមន្រ្តីរបស់លោក Pita មេដឹកនាំបក្ស Move Forward

បរទេស៖ សមាជិកព្រឹទ្ធសភាបានបញ្ចេញមតិចម្រុះលើថាតើគួរគាំទ្រលោក Pita Limjaroenrat មេដឹកនាំគណបក្ស Move Forward ដែលបានឈ្នះអាសនៈសភា ច្រើនជាងគេក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ដែរឬទេ។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹទ្ធសមាជិក លោក Peeraksak Porjit បាននិយាយថា វាអាស្រ័យលើភាគីនានាក្នុងការ ប្រមូលសំឡេងគាំទ្រឱ្យបានគ្រប់គ្រាន់ក្នុងការតែងតាំងបេក្ខជន នាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតនៅក្នុងសភា។

លោក Peerasak បាននិយាយថា “សមាជិកព្រឹទ្ធសភាក៏នឹងពិចារណាផងដែរថា តើពួកគេនឹងតែងតាំងអ្នកណា ហើយថាតើបេក្ខជននោះសក្តិសមឬអត់” លោកថា សមាជិកព្រឹទ្ធសភាមិនគួរ បដិសេធការបោះឆ្នោតនោះទេ។

នៅពេលសួរយោបល់អំពីភាពសមស្របរបស់លោក Pita នោះ ត្រូវបានលោក Peerasak ឆ្លើយតបថា ជាដំបូង គណបក្សដែលមានអាសនៈច្រើនជាងគេ ត្រូវតែព្យាយាមរកសំឡេងគាំទ្រសម្រាប់ ជម្រើសរបស់ពួកគេ មុនពេលសមាជិកព្រឹទ្ធសភាពិនិត្យមើលលក្ខណៈសម្បត្តិរបស់បេក្ខជននីមួយៗ និងវេទិកាគោលនយោបាយដែលឃើញពួកគេបោះឆ្នោតចូលក្នុងសភា។

លោកថ្លែងថា «ជាគោលការណ៍ សមាជិកព្រឹទ្ធសភាគួរគោរព ការសម្រេចចិត្តរបស់សមាជិកសភាភាគច្រើន៕

ប្រែសម្រួលៈ ណៃ តុលា

To Top