ថ្ងៃទី១៧ ខែឧសភា មុនធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ី កណ្តាលដែលធ្វើឡើងទៅទីក្រុង Xi`an លោក Xi Jinping ប្រធានរដ្ឋចិនបានស្តាប់កររាយ ការណ៍ការងាររបស់រដ្ឋបាលខេត្ តShaanxi និងគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំខេត្ត Shaanxi។
![](https://dap-news.com/wp-content/uploads/2023/05/photo_2023-05-18_11-45-40.jpg)
លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងដំណើរការកសាងទំនើបកម្មតាមបែបផែនចិន ខេត្តShaanxiត្រូវខិតខំឈានទៅមុខដើម្បីដើរតួនាទី ជាគំរូគេក្នុងតំបន់ខាងលិចចិន។ ខេត្ត Shaanxi ត្រូវបម្រើប្រយោជន៍ទូទៅជាតិ ប្រើប្រាស់ភាពមានប្រៀបរបស់ខ្លួន កំណត់ទិសដៅសំខាន់នៃការអភិវឌ្ឍ ខិតខំទទួលបានលទ្ធផលថ្មីក្នុងវិស័យដូចជាការសម្រេចបាននូវភាព ឯករាជ្យម្ចាស់ការខាងបច្ចេកវិទ្យា, បង្កើតប្រព័ន្ធឧស្សាហកម្មទំនើប, ជំរុញការអភិវឌ្ឍដោយសម្របសម្រួល រវាងទីក្រុងនិងជនបទ, ពង្រីកការបើកទូលាយចំពោះក្រៅប្រទេសក្នុងកម្រិតខ្ពស់, បង្កើនការអភិរក្សអេកូឡូស៊ីជាដើម។ ត្រូវបន្តអភិរក្សឱ្យបានល្អចំពោះ ទន្លេលឿនដែលជាទន្លេមាតារបស់ប្រទេសចិន អនុវត្តយុទ្ធសាស្ត្រសន្សំសម្ចៃ ដោយគ្រប់ជ្រុងជ្រោយ ក៏ដូចជាផ្សផ្តួចផ្តើមពីការប្រើប្រាស់បែបបៃតង។
![](https://dap-news.com/wp-content/uploads/2023/05/photo_2023-05-18_11-45-48.jpg)
លោក Xi Jinping បានតាមដានយក ចិត្តទុកដាក់លើការងារអភិរក្សបរិស្ថាន អេកូឡូស៊ីតាមបណ្តោយទន្លេលឿងនិងកាអភិរក្សវត្ថុបុរាណ។ ល្ងាចថ្ងៃទី ១៦ ខែឧសភា ក្នុងដំណើរជិះរទេះភ្លើងទៅកាន់ខេត្ត Shaanxi លោកបានចុះចេញពីរថភ្លើងទៅត្រួតពិនិត្យ ការងារក្នុងសារមន្ទីរក្រុង Yuncheng និងបឹងអំបិលក្រុង Yuncheng នៃខេត្ត Shanxi។
គួរបញ្ជាក់ថា ក្រុង Yuncheng ជាទីក្រុងបុរាណដែលមានប្រវត្តិសាស្ត្រយូរលង់។ ក្នុងសារមន្ទីរ លោក Xi Jinping បានស្វែងយល់យ៉ាងលម្អិតអំពីប្រភពមនុស្សជាតិនិងប្រវត្តិសាស្ត្រគ្រាដំបូងនៃអរិយធម៍ប្រជាជាតិចិន។ លោកបានគូសបញ្ជាក់ថា ក្នុងសារមន្ទីរយើងមានវត្ថុបុរាណ មានតម្លៃជាច្រើន ដែលសុទ្ធតែជាសក្សីនៃប្រវត្តិសាសស្ត្ររបស់ប្រទេសចិនដែលប្រវត្តិសាស្ត្រ ផ្នែកមនុស្សជាតិរាប់លានឆ្នាំ ប្រវត្តិសាស្ត្រវប្បធម៌មួយម៉ឺនឆ្នាំ និងប្រវត្តិសាស្ត្រអរិយធម៌ជាងប្រាំពាន់ឆ្នាំ ត្រូវបន្តអនុវត្តវិស្វកម្មរុករកប្រភពអរិយធម៌ ប្រជាជាតិចិនឱ្យបានកាន់តែស៊ីជម្រៅទៀត។
បឹងអំបិលនៃក្រុង Yuncheng មានប្រវត្តិសាស្ត្រផលិតអំបិលជាង ៤៦០០ ឆ្នាំមកហើយ ជាទីកន្លែងមានតម្លៃ
![](https://dap-news.com/wp-content/uploads/2023/05/photo_2023-05-18_11-45-43.jpg)
ប្រវត្តិសាស្ត្រដ៏សំខាន់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់អភិរក្សបឹងជុំវិញបានបញ្ឈប់ ការផលិតឧស្សាហកម្មទាំងស្រុង ការអភិវឌ្ឍបៃតងបានបន្តរីកចម្រើន។ លោក Xi Jinping បានស្តាប់ការឧទ្ទេសនាមអំពីការងារពាក់ព័ន្ធដោយយកចិត្តទុកដាក់ ហើយបានទៅត្រួតពិនិត្យ បរិស្ថានក្បែរបឹងផ្ទាល់។ លោកបានសង្កត់ធ្ងន់ថា ការអភិរក្សអេកូឡូស៊ីនិងអភិវឌ្ឍប្រកបដោយគុណភាព ខ្ពស់តាមបណ្តោយទន្លេលឿង ជាការសម្រេចចិត្តជាយុទ្ធសាស្ត្រដ៏សំខាន់ដែលកំណត់ដោយមជ្ឈិមបក្ស ក្នុងបំណងបន្ តឱ្យប្រជាជាតិនិងអរិយធម៌ចិនអភិវឌ្ឍ ប្រកបដោយចីរផាព។ បណ្តាខេត្ត តំបន់តាមបណ្តោយទន្លេ លឿងត្រូវប្រកាន់ខ្ជាប់នូវការចាត់ទុក ការអភិរក្សអេកូឡូស៊ីតាមបណ្តោយទន្លេលឿងជាខ្សែបន្ទាត់នៃការគ្រោង ការអភិវឌ្ឍនិងជំរុញការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ រាល់កិច្ចការទាំងអស់ដែលមិនអំណោយផលដល់ការ អភិរក្សអេកូតាមបណ្តោយទន្លេលឿង ដាច់ខាតមិនអាចធ្វើបានទេ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)