ព័ត៌មានអន្តរជាតិ

លោក Lavrov៖ រុស្ស៊ី នៅតែបន្តបើកទ្វាកាទូត ជាមួយនឹងអ៊ុយក្រែនជានិច្ច

បរទេស៖ លោករដ្ឋមន្ត្រីការបរទេសរុស្សី Sergey Lavrov បានធ្វើការលើកឡើងកាលពីថ្ងៃម្សិលមិញនេះថា ប្រទេសរុស្សីមានបំណងក្នុងការ ពិចារណាសំណើរដោយបណ្តាប្រទេស នៅអាមេរិកឡាទីននិងប្រទេសក្នុងតំបន់អាហ្វ្រិក ចំពោះកិច្ចខិតខំបញ្ចប់ សង្គ្រាមនៅអ៊ុយក្រែន។

យោងតាមការចេញផ្សាយរបស់់ RT លោករដ្ឋមន្ត្រីបានធ្វើការសេចក្តីថ្លែងការណ៍នេះ នៅបន្ទាប់ពីប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa បានប្រកាសថាទាំងភាគីអ៊ុយក្រែន និងរុស្សីទាំងពីរបានបង្ហាញសញ្ញា ក្នុងការត្រៀមខ្លួនរួចរាល់អនុញ្ញាតិឲ្យ បណ្តាមេដឹកនាំអាហ្វ្រិកក្នុងការក្លាយខ្លួន ជាអ្នកសម្របសម្រួលកិច្ចប្រជុំដើម្បីសន្តិភាព។

លោក Lavrov បានថ្លែងបែបនេះថា៖ ពួកយើងបានឆ្លើយតបទៅកាន់ មិត្តភ័ក្តរបស់យើងនៅអាមេរិកឡាទីន និងអាហ្វ្រិករួចរាល់ហើយថាពួកយើង គឺបានត្រៀមខ្លួនរួចរាល់ក្នុងការពិចារណា ទៅលើសំណើរទាំងឡាយដែលមានបំណង ចង់ចែករំលែកនូវស្ថេរភាព នៃរបៀបរៀបរៀបរយរបស់ពិភពលោក ប៉ុន្តែមកដល់ពេលនេះយើងនៅមិនទាន់ ទទួលបានលិខិតណាមួយពីប្រេស៊ីល ឬមេដឹកនាំអាហ្វ្រិកនៅឡើយទេ។

គួរឲ្យដឹងដែរថា មេដឹកនាំអាហ្វ្រិកខាងត្បូងលោក Ramaphosa កាលពីថ្ងៃពុធម្សិលមិញនេះបានបញ្ជាក់ថា លោកបានបើកកិច្ចពិភាក្សា ជាមួយនឹងប្រធានាធិបតីរុស្សី Vladimir Putin ផងនិងប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ផងហើយបញ្ជាក់ថា មេដឹកនាំទាំងពីរបានត្រៀមខ្លួនរួចរាល់ ក្នុងការទទួលយកនិងស្តាប់ចំពោះសំណើរ របស់មេដឹកនាំអាហ្វ្រិកដើម្បី អាចបញ្ចប់ទៅនៃជម្លោះរវាងគ្នា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top