ព័ត៌មានអន្តរជាតិ

Update៖ ក្រុមបក្សប្រឆាំងរបស់ថៃ ជួបប្រជុំគ្នាដើម្បីរៀបចំ រដ្ឋាភិបាលចម្រុះ

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ ក្រុមប្រឆាំងរបស់ប្រទេសថៃឡង់ដ៏ បានជួបប្រជុំគ្នាសម្រាប់កិច្ចចរចាររៀប ចំរដ្ឋាភិបាលចម្រុះ បន្ទាប់ពីគូប្រជែងរដ្ឋាភិបាលចាញ់សន្លឹកឆ្នោត ប៉ុន្តែសមាជិកព្រឹទ្ធសភាដែលត្រូវបាន តែងតាំងដោយរបបយោធាមួយចំនួនបានព្រមានថា ពួកគេនឹងព្យាយាមបញ្ឈប់មេដឹកនាំគណបក្ស ដែលបានទទួលជ័យជម្នះសម្រាប់ក្លាយខ្លួនជានាយករដ្ឋមន្ត្រី។

គណបក្ស Move Forward ហៅកាត់ថា (MFP) ដែលកំពុងរីកចម្រើនបានកើតចេញពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យជាគណបក្សដ៏ធំបំផុត បន្ទាប់ពីអ្នកបោះឆ្នោត បានបដិសេធយ៉ាងដាច់អហង្ការនូវការ គ្រប់គ្រងដែលគាំទ្រដោយយោធាជិត១ទសវត្សរ៍មកនេះ ។

លោក Pita Limjaroenrat មេដឹកនាំបក្ស MFP បានជួបមន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រឆាំងចំនួន៥ ផ្សេងទៀតនៅភោជនីយដ្ឋាននាក្រុងបាងកក ដោយថតរូបមុនពេលនាំ ពួកគេនៅខាងក្នុងសម្រាប់ការពិភាក្សាដោយបិទទ្វារ ។

លោក Pita វ័យ៤២ឆ្នាំកំពុងព្យាយាមក សាងសម្ព័ន្ធភាពជាមួយបក្ស ភឿថៃ ហើយគណបក្សដែលបានគ្រប់គ្រងនយោបាយថៃអស់រយៈពេល២ ទសវត្សរ៍ និងក្រុមតូចៗចំនួន៤ ។

គេបានដឹងថា បក្ស MFP ដណ្តើមបាន១៥២អាសនៈ ដោយបក្សភឿថៃ ឈរលេខរៀងទី២ដែលទទួលបាន១៤១អាសនៈ ។ សម្ព័ន្ធមិត្តជាមួយគណបក្សផ្សេងទៀតនឹងផ្តល់ឱ្ យពួកគេច្រើនជាង៣០០អាសនៈ ក្នុងចំណោម៥០០អាសនៈ នៃសភាជាន់ទាប ។

ប៉ុន្តែដើម្បីធានាបានការងារនាយករដ្ឋមន្ត្រី ក្រុមចម្រុះត្រូវការសំឡេងភាគច្រើន នៅទូទាំងសភាទាំង២ រួមទាំងព្រឹទ្ធសភា ដែលសមាជិក២៥០នាក់ ត្រូវបានជ្រើសរើសដោយរបបយោធាមុន ។

បក្ស MFP និងសម្ព័ន្ធមិត្តរបស់ខ្លួនត្រូវការសំឡេង គាំទ្រពីសភាជាន់ទាបចំនួន៣៧៦ ដើម្បីធានាថា សមាជិកព្រឹទ្ធសភាមិនអាចរារាំង លោក Pita ឲ្យក្លាយជានាយករដ្ឋមន្ត្រីបាននោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top