ព័ត៌មានអន្តរជាតិ

កិច្ចសហប្រតិបត្តិការផ្លូវសូត្រមិត្តភាពក្រុមអ្នកស្រាវជ្រាវចិននិងបណ្តាប្រទេស៦ទៀត

ក្រុងឆុងឈីង៖ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងពិធីបើកវេទិកាស្តីពីគំនិត ផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវសម្រប់អន្តរទំនាក់ទំនង អភិវឌ្ឍដីគោកនិងច្រកសមុទ្រ ដែលបានប្រព្រឹត្តទៅនៅក្រុងឆុងឈីង ក្រោមការរៀបចំដោយសមាគមបញ្ញាញាណ ជាន់ខ្ពស់ផ្លូវសូត្រ សហការជាមួយមជ្ឈមណ្ឌលចិន សម្រាប់ការសិក្សាពីពិភពលោក ទើបរដ្ឋបាលទីក្រុង Chongqing ប្រទេសចិន បានផ្តួចផ្តើមឱ្យរដ្ឋបាលស្រុក Pengshui រួមជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មជ្ឈមណ្ឌលសិក្សាចិននៃកាហ្សាក់ស្ថាន Vijana Think Tank នៃប្រទេសតង់ហ្សានី មជ្ឈមណ្ឌលសិក្សាចិននៃសាកលវិទ្យាល័យជាតិឡាវ និងសមាគមធនាគារខួរក្បាលស៊ាម របស់ប្រទេសថៃបានចុះហត្ថលេខារួមគ្នាក្នុងការបោះជំហានទៅពង្រីករង្វង់ នៃការសិក្សាស្រាវជ្រាវពីគុណ តម្លៃនៃស្មារតីផ្លូវសូត្រ ដើម្បីរួមគ្នាលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជនតាមរយៈសកម្មភាពផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមក។ ភាគីទាំង៧ប្រទេសរួមមាន ចិន កម្ពុជា កាហ្សាក់ស្ថាន តង់ហ្សានី ឡាវ និងថៃបានរួមគ្នាក្នុងការ ចែករំលែកពុទ្ធិនិងបទពិសោធន៍ រួមទាំងធ្វើជាម្ចាស់ផ្ទះ វិលជុំនៃជំនួបវិទ្យាសាស្ត្រជាប្រចាំឆ្នាំដើម្បី បង្កើនស្មារតីនៃកិច្ចសហប្រតិបត្តិការក្នុងរង្វង់នៃអ្នកសិក្សាស្រាវជ្រាវផង និងជំរុញកិច្ចកសាងសហគមន៍ជោគវាសនា រួមនៃមនុស្សជាតិដែលជាទស្សនវិជ្ជារបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣កន្លងមក៕

To Top