បរទេស៖ មេដឹកនាំបក្សប្រឆាំងដ៏សំខាន់លោក Kemal Kilicdaroglu បានធ្វើការប្តេជ្ញាចិត្តថា នឹងបណ្តេញចេញនូវក្រុមជនភៀសខ្លួន ឲ្យអស់ចេញពីប្រទេសតួគី នៅពេលដែលលោកនឹងឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីថ្មីភ្លាម។
ថ្លែងទៅកាន់ក្រុងអ្នកកាសែត នាទីក្រុងអង់ការ៉ា និងត្រូវបានយកមកចេញផ្សាយដោយ RTអ្នកនយោបាយរូបនេះ ក៏បានចោទប្រកាន់ផងដែរ ទៅលើមេដឹកនាំកាន់តំណែងបច្ចុប្បន្ន គឺលោកប្រធានាធិបតី Recep Tayyip Erdogan ថាបានបរាជ័យក្នុងការ ថែរក្សាព្រំដែនរបស់ប្រទេសតួគី។
លោក Kemal បានពោលបែបនេះថា៖ ខ្ញុំនឹងបញ្ជូនក្រុមជនភៀសខ្លួនទាំងអស់ ត្រឡប់ទៅផ្ទះកំណើតពួកគេវិញ នៅពេលដែលខ្ញុំក្លាយជាប្រធានាធិបតី ខណៈដែលបច្ចុប្បន្នលោក Erdogan បានអនុញ្ញាតិឲ្យជនភៀសខ្លួន ដល់ទៅរាប់សិបលាននាក់ ចូលមករស់នៅក្នុងប្រទេសរបស់យើង។
លោកបន្តថា៖ជនភៀសខ្លួនរាប់សិបលាននាក់ទៀត នឹងបន្តធ្វើដំណើរមកតួគីប្រសិនបើ ប្រធានាធិបតីរូបនេះនៅតែបន្តកាន់តំណែង ហើយជាលទ្ធផលតួគីនឹងពោរពេញ ទៅដោយបទឧក្រិដ្ឋនិងបញ្ហាលំបាក ក្នុងរយៈពេលវែងជាមិនខាន៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
