ព័ត៌មានអន្តរជាតិ

ហុងគ្រី ត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំដើម្បីសន្តិភាព រវាងរុស្ស៊ីនិងអ៊ុយក្រែន

" "

បរទេស៖ រដ្ឋាភិបាលទីក្រុង Budapest បានប្រកាសត្រៀមខ្លួនរួចរាល់ហើយ ក្នុងការជួយសម្របសម្រួលនៃ កិច្ចប្រជុំដើម្បីសន្តិភាពរវាងប្រទេសរុស្សី និងអ៊ុយក្រែននាពេលខាងមុខនេះ។

ការប្រកាសដែលធ្វើឡើងដោយ រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី Peter Szijjart និងត្រូវបានយកមកចេញផ្សាយដោយ RT បានសរសេរថាប្រទេសហុងគ្រី បានប្តេជ្ញាចិត្តត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំទាំងឡាយ នៅក្នុងគំនិតផ្តួចផ្តើមដើម្បីធ្វើឲ្យ សន្តិភាពឡើងវិញរវាងប្រទេសអ៊ុយក្រែន និងរុស្សីហើយក្នុងនោះលោករដ្ឋមន្ត្រី បានពោលដែរថា៖ តាំងតែពីដើមដំបូងខ្ញុំ បានបញ្ជាក់ហើយថា ហុងគ្រីគឺបានត្រៀមខ្លួនរួចជានិច្ច ក្នុងការផ្តល់ទីកន្លែងសម្រាប់កិច្ចសន្ទនា ដើម្បីសន្តិភាពរវាងភាគីទាំងពីរ។

" "

លោក Szijjart បានបន្តទៀតថា៖ ការត្រៀមខ្លួននោះគឺ នៅតែបន្តនៅឡើយហើយនៅពេលដែល រុស្សីនិងអ៊ុយក្រែនបានបង្ហាញបំណង ក្នុងការត្រៀមខ្លួនរួចដើម្បីចរចានោះយើងនឹង រៀបចំគ្រប់កិច្ចការងារនិងលក្ខខណ្ឌទាំងអស់ ដើម្បីធ្វើការងារនេះឲ្យបានជោគជ័យ។

" "

លោករដ្ឋមន្ត្រីបន្ថែមទៀតថា៖ ក្នុងនាមជាប្រទេសអ្នកជិតខាងម្នាក់ ហុងគ្រីក៏ចាំបាច់ត្រូវដើរតួយ៉ាងសំខាន់ មួយផងដែរសម្រាប់ជម្លោះនេះ។ នៅអ៊ុយក្រែនពលរដ្ឋហុងគ្រី មានចំនួនច្រើនហើយពួកគេខ្លះក៏ត្រូវបាន បញ្ចូនទៅប្រយុទ្ធនៅសមរភូមិ និងស្លាប់បាត់បង់ជីវិត គួរឲ្យសោកស្តាយផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top