ព័ត៌មានអន្តរជាតិ

Update៖ រកឃើញសាកសពចំនួន៧នាក់ ក្រោយមានហេតុការណ៍លិចទូក នេសាទនៅ មហាសមុទ្រឥណ្ឌា

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា សាកសពចំនួន៧នាក់ត្រូវបានរកឃើញចេញពីកទូកនេសាទចិន ដែលបានក្រឡាប់នៅមហាសមុទ្រឥណ្ឌា មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង បានបញ្ជាឱ្យស្វែងរកគ្រប់ជ្រុងជ្រោយ ដើម្បីជួយសង្គ្រោះ និងស្វែងរកសមាជិកនាវិកដែលបាត់ខ្លួន ។

គេបានដឹងថា ប្រទេសជាច្រើន រួមទាំងអូស្ត្រាលី ឥណ្ឌា ស្រីលង្កា ឥណ្ឌូនេស៊ី ម៉ាល់ឌីវ និងហ្វីលីពីន បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះសមាជិកនាវិកចំនួន៣៩នាក់ដែលបាត់ខ្លួន បន្ទាប់ពីទូកនេសាទរបស់ចិន “Lupeng Yuanyu 028” បានក្រឡាប់កាលពីព្រឹកថ្ងៃអង្គារកន្លងទៅ ។

ទូកនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Penglai Jinglu Fishery ដែលមានមូលដ្ឋាននៅក្នុងខេត្ត Shandong ។ ក្រុមហ៊ុននៅមិនទាន់ចេញសេចក្ដីថ្លែង ការណ៍ជុំវិញហេតុការណ៍នេះនៅឡើយទេ ។

ក្នុងចំណោមមនុស្ស៣៩នាក់ ដែលដើមឡើយនៅលើទូកនោះ មានសមាជិកនាវិកចិន ១៧នាក់ ឥណ្ឌូណេស៊ី ១៧នាក់ និងហ្វីលីពីន ៥នាក់ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ ថាតើ នាវិកមួយណាត្រូវបានរកឃើញនោះទេ ។

ទូរទស្សន៍ CCTV បានរាយការណ៍ថា អ្នកមុជទឹកស្រីលង្កា បានរកឃើញ និងស្រង់យកអដ្ឋិធាតុនៅក្នុងកាប៊ីននៃទូកនោះ ។

ទូរទស្សន៍ CCTV បានផ្សព្វផ្សាយថា ទូកដែលខូចបានបន្តរសាត់បន្តិច ម្តងៗឆ្ពោះទៅទិសខាងកើត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top