ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវ៖ អាល្លឺម៉ង់ បន្តប្រឈមមុខ ទៅនឹងការកំណើនសេដ្ឋកិច្ចសូន្យ

បរទេស៖ យោងតាមការតួលេខស្រាវជ្រាវដោយ សមាគមសភាឧស្សាហកម្មនិងពាណិជ្ជកម្មអាល្លឺម៉ង់ (DIHK)និងត្រូវបានយកមកចេញផ្សាយលើThe Bloomberg កាលពីដើមសប្តាហ៍កន្លងមកបានបង្ហាញថាសហគមន៍ធុរកិច្ចអាល្លឺម៉ង់មកដល់ពេលនេះមានសុទិដ្ឋិនិយមតិច តួចអំពីចក្ខុវិស័យកំណើននៅក្នុង សេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុបគឺប្រទេសអាល្លឺម៉ង់ ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលដែលកំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទាំង២ ចុងក្រោយទទួលបានកំណើនត្រឹមសូន្យមកហើយនោះ ការស្រាវជ្រាវបានធ្វើឡើងជាមួយនឹងក្រុមហ៊ុនចំនួន២១០០០ ផ្សេងទៀតដែលពួកគេភាគច្រើនបានចូលរួមមតិថា មានសញ្ញានៃការកើនឡើងតិចតួច បំផុតនៅក្នុងមជ្ឈដ្ឋានសេដ្ឋកិច្ចក្នុងប្រទេសបច្ចុប្បន្ននេះ។

ទោះបីជាមានភាពធន់ខ្លាំងប៉ុន្តែក្រុមហ៊ុនអាល្លឺម៉ង់ បានកំពុងនឹងជួបប្រទះទៅ នឹងការកើនឡើងតម្លៃថាមពល និងការកើនឡើងអត្រាការប្រាក់ ដែលធ្វើឲ្យទស្សនវិស័យសម្រាប់រយៈពេល១២ ខែបន្ទាប់នៅតែស្រពិចស្រពិលជាពិសេសចាប់តាំងពីការបញ្ជាទិញចូល មានការថយចុះគួរឱ្យកត់សម្គាល់លើផ្នែកតម្រូវការ។

កាលពីសប្តាហ៍មុន IMF បានចេញការព្យាករណ៍ដោយនិយាយថា កំណើនផលិតផលក្នុងស្រុកសរុបរបស់អាល្លឺម៉ង់នឹងស្ថិតនៅត្រឹមក្បែរសូន្យក្នុងឆ្នាំ២០២៣ មុនពេលវាកើនឡើងបន្តិចពី ១%ទៅ២% ក្នុងកំឡុងឆ្នាំ២០២៤-២៦ ដោយសារឥទ្ធិពលយឺតយ៉ាវនៃការរឹតបន្តឹង រូបិយវត្ថុបានរលាយបាត់បន្តិចម្តងៗ ហើយសេដ្ឋកិច្ចបានសម្របខ្លួនទៅនឹងបញ្ហាផ្គត់ផ្គង់ថាមពល៕

ប្រែសម្រួល៖ស៊ុនលី

To Top