បរទេស៖ប្រទេសចិនកាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអំពាវនាវឲ្យប្រទេសជប៉ុន ក្នុងការបង្ហាញសកម្មភាពទទួលខុសត្រូវឲ្យបានច្បាស់លាស់ជាងនេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងតូក្យូបានអះអាងថា ខ្លួនកំពុងពិភាក្សាជាមួយនឹងអង្គការណាតូដើម្បីរៀបចំការិយាល័យ សម្របសម្រួលតំណាងមួយនៅក្នងដែនដីរបស់ខ្លួន។
យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយថាអង្គការណាតូគួរតែរក្សាឥទ្ធិពលរបស់ខ្លួន នៅក្នុងដែនកំណត់របស់ខ្លួនជាជាងការពង្រីក វត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ី។
លោកស្រីបានបន្តទៀតថា៖ណាតូអះអាងថា ខ្លួនគឺជាអង្គការក្នុងតំបន់ ដូច្នេះណាតូមិនគួរពង្រីកលទ្ធភាពភូមិសាស្ត្រនយោបាយរបស់ខ្លួនឡើយហើយ អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍ការប្រឈមមុខដាក់គ្នាក្នុងប្លុក ឬប្លុកយោធាបែបនេះនោះទេ។
ទោះបីជាយ៉ាងណាក្តីនៅមិនច្បាស់លាស់នៅឡើយទេថា ការិយាល័យនៅក្នុងប្រទេសជប៉ុនអាចបម្រើតួនាទីអ្វីនោះទេ ប៉ុន្តែប្រភពដែលត្រូវបានដកស្រង់ដោយហាង Nikkei Asia បាននិយាយថា វាទំនងជាស្ថានីយ៍សម្រាប់មនុស្សតែម្នាក់ ដែលមានបំណងជួយសម្រួលការ ពិគ្រោះយោបល់ជាមួយមន្ត្រីសម្ព័ន្ធមិត្តប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី