ព័ត៌មានអន្តរជាតិ

ក្រុងប៉េកាំង សម្តែងការព្រួយបារម្ភសំខាន់ៗ លើគោលនយោបាយចិន របស់អាមេរិក លើសេដ្ឋកិច្ច និងពាណិជ្ជកម្ម

វ៉ាស៊ីនតោន ៖ ភាគីចិនបានសម្តែង ការព្រួយបារម្ភសំខាន់ៗ លើគោលនយោបាយចិនរបស់សហរដ្ឋអាមេរិក លើសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងឧបករណ៍ អេឡិចត្រូនិក ក៏ដូចជាបញ្ហាទាក់ទងនឹង ការត្រួតពិនិត្យការនាំចេញ និងការត្រួតពិនិត្យការវិនិយោគ ក្រៅប្រទេសក្នុងអំឡុង ពេលកិច្ចពិភាក្សា របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo។

ក្នុងអំឡុងពេល នៃកិច្ចប្រជុំរបស់ពួកគេនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រី APEC ដែលទទួលបន្ទុកពាណិជ្ជកម្ម នៅសហរដ្ឋអាមេរិកពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រនេះ ភាគីទាំងពីរមានការផ្លាស់ប្តូរប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយការស្ថាបនាលើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបញ្ហាពាក់ព័ន្ធ ដែលមានការព្រួយបារម្ភរួម។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ពួកគេបានយល់ព្រមបង្កើតបណ្តាញទំនាក់ទំនង ដើម្បីរក្សា និងពង្រឹងការផ្លាស់ប្តូរលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មជាក់លាក់ និងបញ្ហាទាក់ទង នឹងកិច្ចសហប្រតិបត្តិការ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top