ព័ត៌មានអន្តរជាតិ

ភូមិនេះមិនធម្មតា! គំរូមួយនៃខាងវិស័យ អភិវឌ្ឍន៍ច្នៃប្រឌិតថ្មីរបស់ ប្រទេសចិន៖ ភូមិZhongguancun ដែលទទួលបានលិខិតអបអរសាទរជាថ្មីម្តងទៀត ពីលោកប្រធានរដ្ឋចិន Xi Jingping

យប់ថ្ងៃទី ២៥ ខែឧសភា វេទិកា Zhongguancun ឆ្នាំ២០២៣ បានបើកធ្វើនៅទីក្រុងប៉េកាំង លោក Xi Jingping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរ។ លោក Xi Jingping បានមានប្រសាសន៍ថា៖ «មនុស្សជាតិបើចង់ដោះស្រាយបញ្ហាលំបាក ដែលប្រឈមរួមក្នុងការអភិវឌ្ឍ ត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការបើកទូលាយការចែករំលែក»។

ភូមិ ជុងក្វាន់ឈួន/中关村/ Zhongguancun ពីដើមជាភូមិតូចមួយស្ថិតនៅ ភាគពាយ័ព្យក្រុងប៉េកាំង។ តាមរយៈការអភិវឌ្ឍនៃវិស័យអេឡិកត្រូនិក ភូមិនេះបានក្លាយជាតំបន់ពាណិជ្ជកម្ម អេឡិកត្រូនិកដ៏ល្បីឈ្មោះរបស់ប៉េកាំង។ ហេតុអ្វីថាភូមិនេះមិនធម្មតា? ព្រោះយុវជនចិនដែលហ៊ានសាកល្បង បានជួបជុំគ្នានៅទីនេះបង្កើតអាជីព បង្កើតក្រុមហ៊ុនសេវាបច្ចេកវិទ្យា នៅទីនេះតាំងពីរាប់សិបឆ្នាំមុនរហូតដល់បច្ចុប្បន្ន ។ បានជំរុញឱ្យភូមិនេះប្រែក្លាយពី តំបន់លក់ដូរទំនិញទៅជាចំណងផ្តល់សេវាកម្ម និងផលិតកម្មដ៏ថ្មីជឿនលឿន ខាងអ៊ីនធើណេតនិងអេឡិកត្រូនិក ភូមិនេះបង្ហាញនូវមាគ៌ាបង្កើតថ្មីរបស់ចិន ដែលសម្បូរដោយកម្លាំងរស់រវើក។

តាំងពីឆ្នាំ២០០៧មក វេទិកាជុងក្វាន់ឈួន/中关村/ Zhongguancun បានទាក់ទាញឥស្សរជនកំពូល និងល្បីឈ្មោះនៃវិស័យបច្ចេកទេស និងវិទ្យាសាស្ត្រជាតិនិងអន្តរជាតិ ចូលរួមផ្លាស់ប្តូរផ្នត់គំនិត។ជាពិសេសនៅឆ្នាំ២០១៩ ឆ្នាំ២០២១ និងឆ្នាំ២០២៣នេះ វេទិកានេះបានទទួលលិខិតសាទរពីលោក Xi Jingping មេដឹកនាំកំពូលប្រទេសចិន។

កាលពីខែកញ្ញាឆ្នាំ២០១៣ លោក Xi Jingping បានរួមជាមួយសមាជិកផ្សេងនៃ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ធ្វើដំណើរតាមរថយន្តអញ្ជើញ ទៅដល់ភូមិជុងក្វាន់ឈួន ដើម្បីសិក្សាស្រាវជ្រាវតាមរយៈការចូលទស្សនា ប្រសិទ្ធផលនៃការច្នៃប្រឌិតថ្មីរបស់ភូមិជុងក្វាន់ឈួន។

គួរបញ្ជាក់ថា ប្រសិទ្ធផលច្នៃប្រឌិតថ្មីដែលបង្ហាញកាលនោះ គឺបច្ចេកទេសព្រីន3D គ្រឿងបរិក្ខារ IC, សម្ភារៈអេកូដែលអាចសន្សំថាមពល ផលិតផលខាងសុខាភិបាលនិងជីវសាស្ត្រជាដើម។ រយៈពេល១០ឆ្នាំបានកន្លងផុតទៅ វេទិកាជុងក្វាន់ឈួនឆ្នាំ២០២៣នេះ បានតាំងបង្ហាញផលិតផលបច្ចេកទេសជឿនលឿន ជាច្រើនដែលជាផលិតផលរបស់ចិនដូចជា៖

*មនុស្សយន្តសេវាកម្ម AI ដែលបម្រើក្នុងផ្ទះផង មានសមត្ថភាពប្រើប្រាស់ ក្នុងការជួយសង្គ្រោះជាបន្ទាន់ពេលជួបនឹង គ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរផង។ (សិក្សានិងផលិតដោយវិទ្យាស្ថានប៉េកាំង សម្រាប់បញ្ញាសិប្បនិម្មិតទូទៅ/ Beijing Institute for General Artificial Intelligence)

*មនុស្សយន្តវះកាត់សម្រាប់ប្រភេទស្មុគស្មាញ អាចផ្តល់គម្រោងធ្វើការវះកាត់ខ្នាតតូច ដល់ការព្យាបាលរោគច្រើនផ្នែករួម ទាំងផ្នែកប្រព័ន្ធទឹកនោម រោគកុមារ រោគទូទៅ រោគស្ត្រីជាដើម។(ផលិតនិងកំពុងចូលទីផ្សារ សកលពីក្រុមហ៊ុនមនុស្សយន្ត ស៊ូហ្គេរី ប៉េកាំង/ Beijing Surgerii Robotics Company Limited)

*មនុស្សយន្តគូរគំនូរAI គ្រាណាមនុស្សយន្ត “មើលឃើញលោកអ្នក ក៏ចាប់ផ្តើមគូរគំនូរសិល្បៈ”។ ជាមនុស្សយន្តជំនួយ ដែលបានប្រើច្រើនក្នុងការផលិត នឹងបម្រើការក្នុងវិស័យឧស្សាហកម្មកាន់តែទូទៅ ដូចជាការជួយស្តារនីតិសម្បទាអ្នកជំងឺ ការអប់រំ ភោជនីយដ្ឋាន បណ្តាញដឹកជញ្ជូនទំនិញជាដើម។(ផលិតកម្មរបស់ក្រុមហ៊ុនឆ្លាតវៃAOBOប៉េកាំង)

*១.៥ម៉ែត្រការ៉េ អាចបង្កើតនិងប្រឡូកក្នុងពិភព ឌីជីថលរបស់ខ្លួន។ ម៉ាស៊ីនមេVRនៅផ្ទះប្រភេទនេះជាផលិតផង មានកម្មសិទ្ធិជារបស់ក្រុមហ៊ុមចិនឈ្មោះ STEPVR ។ អាវកាក់ ស្រោមដៃនិងវ៉េនតា VR ទម្ងន់ស្រាល… អ្នកដែលនិយមចូលចិត្តបច្ចេកវិទ្យា មានភាពងាយស្រួលនិងសេរីភាព កាន់តែច្រើនកាន់តែច្រើនក្នុងMetaverse ដូចជាហាត់ប្រាណ លេងកម្សាន្ត ធ្វើការ សិក្សារៀន ទាក់ទងជាមួយគេ ។ល។

ក្រៅពីនេះនៅមាន រថយន្តដើរដោយអាគុយឥន្ធនៈអ៊ីដ្រូសែន “ដែលបើកតាមផ្លូវឆាប់រល័នដោយមានសុវត្ថិភាពផង ក៏ជួយបន្សុទ្ធខ្យល់ផង” រថយន្តថាមពលបៃតង ប្រព័ន្ធអគ្គិសនីស្អាត ដ្រូនកសិកម្មឆ្លាតវៃ ប្រព័ន្ធទីក្រុងអនាគតជាដើម។ ផលិតផលបច្ចេកទេសថ្មីនិងខ្ពស់ទាំងនេះ មកពីក្រុមហ៊ុនជាតិនិងអន្តរជាតិ ។

ភូមិ ជុងក្វាន់ឈួន/中关村 បានក្លាយជាជាតំបន់ផលិតកម្មបច្ចេកទេស ខ្ពស់ទីមួយរបស់ប្រទេសចិន ហើយក៏ជាតំបន់គំរូខាងច្នៃប្រឌិតថ្មី ដោយម្ចាស់ការថ្នាក់ជាតិទីមួយរបស់ប្រទេសចិនដែរ។ កាលពីឆ្នាំ២០១៣ មក ទីនេះមានសហគ្រាស បច្ចេកទេសថ្មីចំនួនប្រហែល ២ម៉ឺនក្រុមហ៊ុន។ ក្នុងឆ្នាំ២០២២ ជារៀងរាល់ ៥ នាទី ក្នុងទីក្រុងប៉េកាំងសហគ្រាសបច្ចេកទេសថ្មី មួយបានបង្កើតឡើង..

នៅពេលអនាគតនឹងចូលបម្រើការងារ កាន់តែច្រើនដើម្បីឱ្យមនុស្សកាន់តែច្រើន ទទួលបានជីវភាពកាន់តែល្អបវរ។

ភូមិនេះ ច្នៃប្រឌិតថ្មីមិនធម្មតាទេ៕

To Top