ព័ត៌មានអន្តរជាតិ

លោក Putin ផ្ញើសារអបអរលោក Erdogan ដែលទើបប្រកាសឈ្នះឆ្នោតសាជាថ្មី

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការផ្ញើសារអបអរ ចំពោះលោកប្រធានាធិបតីតួគី Recep Tayyip Erdogan នៅពេលដែលលទ្ធផលជាផ្លូវការ លោកបានឈ្នះឆ្នោតបន្តធ្វើជា​ ប្រធានាធិបតីអាណត្តិថ្មី របស់ប្រទេសតួគី។

ក្នុងនោះលោក Putin បានថ្លែងអំណរគុណចំពោះលោក Erdogan សម្រាប់ ការរួមចំណែកផ្ទាល់ខ្លួន របស់គាត់ក្នុងការពង្រឹងទំនាក់ទំនង រវាងរុស្ស៊ីនិងប្រទេសតួគី។

គួរឲ្យដឹងដែរថាលោក Erdogan បានប្រកាសជ័យជម្នះកាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីបានផ្តួលគូប្រជែងលោក Kemal Kilicdaroglu ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាណត្តិថ្មី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top