ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការគោរពគ្នា ទៅវិញទៅមក រួមរស់នៅជាមួយគ្នា ដោយសន្តិភាព និងធ្វើកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ទើបជាវិធីសាស្រ្តត្រឹមត្រូវ ក្នុងការរួមរស់ជាមួយគ្នា រវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងយុគសម័យថ្មី

ក្នុងនាមជារដ្ឋមន្ត្រី ការបរទេស ដែលត្រូវគេយកចិត្តទុកដាក់បំផុត ក្នុងប្រវតិ្តសាស្ត្រអាមេរិក លោកបណ្ឌិត Henry Alfred Kissinger ទើបបានឆ្លងថ្ងៃខួប កំណើត ១០០ ឆ្នាំរបស់ខ្លួន ។ ពេលមុននេះ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហរដ្ឋអាមេរិកអាណត្តិថ្មី បានជួបសន្ទនាជាមួយលោក និងបានសម្តែងការជូនពរ របស់រដ្ឋាភិបាលចិន ចំពោះថ្ងៃខួបកំណើត ១០០ ឆ្នាំ របស់លោក ។ នេះបានឆ្លុះបញ្ចាំង ពីប្រពៃណីរបស់វប្បធម៌ ប្រជាជតិចិន ដែលយកចិត្តទុកដាក់ខ្ពស់ ចំពោះមិត្តភាព និង សច្ចភាព ហើយក៏បានបង្ហាញ ពីការកោតសរសើរ និងគោរព ចំពោះ”មិត្តចាស់របស់ប្រជាជនចិន” ក្នុងការជំរុញ ការអភិវឌ្ឍ ទំនាក់ទំនងរវាងចិន និងអាមេរិកផងដែរ ។

រំលឹកឡើងវិញ នូវជីវិតការទូត របស់លោក Henry Alfred Kissinger ដែលមានអាយុ ១០០ ឆ្នាំ ដំណើរទស្សនកិច្ច ដោយសម្ងាត់ទៅកាន់ ទីក្រុងប៉េកាំង កាលពីឆ្នាំ ១៩៧១ បានចារជាប្រវតិ្តសាស្ត្រដ៏មហិមា ។ នៅពេលនោះ លោក Henry Alfred Kissinger បានរួមសហការ ជាមួយមេដឹកនាំ នៃប្រទេសចិន និង អាមេរិកកាលនោះ ហើយបានជំរុញប្រទេសទាំងពីរ ដែលមានសភាពការណ៍ ជាក់ស្តែងរបស់ខ្លួនទីទៃគ្នា ឱ្យសម្រេចបាននូវការស្តារ ទំនាក់ទំនង រវាងភាគីទាំងពីរឱ្យមានភាព ប្រក្រតីឡើងវិញ ។ គិតរហូតដល់បច្ចុប្បន្ននេះ ព្រឹតិ្តការណ៍ដ៏អស្ចារ្យមួយនេះ នៅតែបាននិងកំពុងជះឥទ្ធិពល សំខាន់ទៅលើប្រទេសទាំងពីរ ចិននិងអាមេរិក ក៏ដូចជាពិភពលោកផងដែរ ។
“នៅក្នុងពិភពលោក ពហុប៉ូលបច្ចុប្បន្នដ៏ពិតប្រាកដ អាកប្បកិរិយាយ៉ាងប្រាកដ ប្រជារបស់លោក Henry Alfred Kissinger កាន់តែមានភាពចាំបាច់ ជាងពេលណាៗទាំងអស់ ។” ទស្សនាវដ្តីប្រចាំសបា្តហ៍«Time»របស់អាមេរិក បានវាយតម្លៃដូចពោលខាងលើ នាពេលថ្មីៗកន្លងទៅនេះ ។ ខណៈទំនាក់ទំនងរវាងចិន និងអាមេរិកកំពុងស្ថិតក្នុងផ្លូវ បំបែកម្តងទៀត ស្រទាប់ធ្វើសេចក្តីសម្រេចចិត្ត នៃសេតវិមានពិតជាមានការចាំបាច់សិក្សា និងក្រេបយកពុទ្ធិការទូតរបស់ព្រឹទ្ធាចារ្យដែលមានអាយុ ១០០ ឆ្នាំ រូបនេះ ជាក់ជាមិនខាន ។

ទីមួយ គួរតែប្រើក្រសែភ្នែក ដែលមានភាពប្រាកដនិយម ដើម្បីស្វែងយល់ពីផលប្រយោជន៍ជាតិ របស់អាមេរិក ប្រកបដោយវិចារណញ្ញាណ និងភាពប្រាកដប្រជា ។ ការដែលលោក Henry Alfred Kissinger ជំរុញឱ្យទំនាក់ទំនងរវាងចិន និងអាមេរិក សម្រេចបាននូវការស្តារ ទំនាក់ទំនងឱ្យមានភាពប្រក្រតីឡើងវិញ កាលពីឆ្នាំ ១៩៧១ គឺបានឈរលើមូលដ្ឋាន នៃផលប្រយោជន៍ជាតិ របស់អាមេរិក ។ ប៉ុន្តែសព្វថ្ងៃនេះ អ្នកនយោបាយអាមេរិក មួយចំនួនបាននិងកំពុងឈ្វេងយល់ពីផលប្រយោជន៍ជាតិរបស់អាមេរិកកាន់តែច្រើនឡើងៗ ដោយប្រកាន់អាកប្បកិរិយាមិន ប្រាកដប្រជាយ៉ាងខ្លាំង ផ្សព្វផ្សាយ អ្វីដែលហៅថា “ការទូតខាងគុណតម្លៃ” បង្កើតជា”បក្ខពួក”ដែលញុះញង់ឱ្យមានការបដិបក្ខគ្នាជាក្រុម ក៏ដូចជាធ្វើការប្រកួតប្រជែងផលបូកសូន្យ ។ លោក Henry Alfred Kissinger មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរឿងនេះ ។

ទីពីរ ការជំរុញយុទ្ធសាស្ត្រ ការទូត របស់អាមេរិកឱ្យកាន់តែ”ស្មោះត្រង់”តាមរយៈស្មារតីលក្ខណៈជំនាញតែមិនមែនស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួនទេ ។ ដោយឡែកអ្នក នយោបាយមួយ ចំនួនរបស់អាមេរិកបាន និងកំពុងគិតពិចារណាកាន់តែច្រើន ពីនយោបាយគណបក្ស ដោយចាត់ទុកយុទ្ធសាស្ត្រការទូត របស់ប្រទេសខ្លួនជាឧបករណ៍មួយសម្រាប់ឆក់យកថ្នូរ នយោបាយក្នុងស្រុកនិងជាមធ្យោបាយ សម្រាប់ឆក់យកផលប្រយោជន៍ ផ្នែកនយោបាយផ្ទាល់ខ្លួន ដែលបង្រួញយ៉ាងខ្លាំងនូវលំហប្រកបដោយវិចារណញ្ញាណនិងភាពប្រាកដប្រជា ។ ក្នុងវិស័យនេះ សីលធម៌វិជ្ជាជីវៈរបស់លោក Henry Alfred Kissinger គឺជាអ្វីដែលពួកគេខ្វះខាត ហើយក៏ជាអ្វីដែលពួកគេចាំបាច់ត្រូវបំពេញ បន្ថែមជាបន្ទាន់ផងដែរ ។

លើសពីនេះទៅទៀត អ្នកនយោបាយអាមេរិក ក៏គួរតែប្រើក្រសែភ្នែកដ៏វែងឆ្ងាយ និងជំរុញយុទ្ធសាស្ត្រការទូតរបស់ខ្លួន តាមរយៈវិធីដែលទទួលខុសត្រូវ ចំពោះប្រវត្តិសាស្ត្រ ។ អ្នកវិភាគជាច្រើនបានថ្លែងថា លោក Henry Alfred Kissinger បានលើកឡើង ជាច្រើនលើកថា សន្តិភាពនិងវិបុលភាព នៃពិភពលោកវាស្ថិតនៅលើការ យោគយល់គ្នា ទៅវិញទៅមករវាងសង្គមទាំងពីរ នៃប្រទេសចិន និងអាមេរិក ។ ប្រសិនបើចិន និងអាមេរិកកើតមាន “សង្រ្គាមត្រជាក់ថ្មី” នោះ វាមិនត្រឹមតែជាគ្រោះមហន្តរាយ នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ជាគ្រោះមហន្តរាយ នៃពិភពលោកទាំងមូលផងដែរ ។

ប្រវត្តិសាស្រ្តគឺជាសៀវភៅ បង្រៀនដ៏ល្អបំផុត ។ ការចាប់ដៃគ្នា ដែលមានលក្ខណៈច្នៃប្រឌិតថ្មីរវាងចិននិងអាមេរិក នៅពាក់កណ្តាលសតវត្សរ៍ វាបាននាំមកនូវការបំផុស គំនិតនិងរៀនសូត្រដល់ការដោះស្រាយទំនាក់ទំនងរវាងចិន និងអាមេរិកនាពេលបច្ចុប្បន្ននេះ ។ ប្រទេសចិនបានលើកឡើងថា ចិននិងអាមេរិក គួរតែគោរពគ្នាទៅវិញទៅមក រួមរស់នៅជាមួយគ្នាដោយសន្តិភាព និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ នេះគឺជាការសន្សំ នូវបទពិសោធន៍ជាង ៥០ ឆ្នាំ នៃទំនាក់ទំនងរវាងចិន និងអាមេរិក ហើយក៏ជាវិធីសាស្រ្តត្រឹមត្រូវ ក្នុងការរួមរស់ជាមួយគ្នា រវាងប្រទេសចិននិងអាមេរិក ក្នុងយុគសម័យថ្មីផងដែរ ៕

To Top