ព័ត៌មានអន្តរជាតិ

ភាគីជម្លោះនៅស៊ូដង់ សម្រេចចិត្តបន្តអនុវត្ត បទឈប់បាញ់ រយៈពេល ៥ថ្ងៃទៀត

បរទេស៖ កងកម្លាំងយោធានៃ ប្រទេសស៊ូដង់និងក្រុមកងកម្លាំង Rapid Support កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងការបន្តបទឈប់បាញ់ថ្មី បន្ថែមរយៈបេល៥ថ្ងៃទៀត ពីលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២០ ខែឧសភាកន្លងមក។

កិច្ចព្រមព្រៀងចាស់ដែលបាន ធ្វើឡើងនៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត នឹងត្រូវអូសបន្លាយពេលវេលាកំណត់ បន្ថែម៥ថ្ងៃហើយភាគីទាំងសងខាង បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្ត ក្នុងការអនុញ្ញាតិឲ្យមានការធ្វើដំណើរ ដោយសុវត្ថិភាពចំពោះពលរដ្ឋស៊ីវិលទាំងអស់ នៅក្នុងតំបន់ជម្លោះនិងការពារចំពោះការ ផ្គត់ផ្គង់នានាជូនជនស៊ីវិល។

គួរឲ្យដឹងដែរថា បទឈប់បាញ់គ្នាដែលមានរយៈពេល ៧ថ្ងៃចាប់ផ្តើមអនុវត្តតាំងតែពីថ្ងៃទី២២ ខែឧសភា នឹងត្រូវផុតកំណត់ត្រឹមយប់ ថ្ងៃចន្ទម្សិលមិញនេះទៅហើយ។

ការប៉ះទង្គិចគ្នារវាងកងកម្លាំង យោធាស៊ូដង់និងក្រុម Rapid Support បានផ្ទុះឡើងនៅក្នុងរដ្ឋធានី Khartoum បន្តិចក្រោយកិច្ចព្រមព្រៀង បានចប់ប៉ុន្តែបានប៉ុន្មានម៉ោងភាគីទាំងពីរ ក៏បានចុះហត្ថលេខាដើម្បីបន្ត បទឈប់បាញ់នេះបន្ថែមទៀត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top