រសៀលថ្ងៃទី២៩ ខែឧសភា ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំកិច្ចប្រជុំពិភាក្សាលើកទី៥ ក្រោមប្រធានបទ កិច្ចកសាងប្រទេសខ្លាំងក្លា ខាងការអប់រំ ។ លោកស៊ីជីនភីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានគូសបញ្ជាក់ ក្នុងពេលអញ្ជើញជាអធិបតីថា បើការអប់រំមានភាពរុងរឿង នោះប្រទេសជាតិ ក៏មានភាពរុងរឿង បើការអប់រំមានភាពខ្លាំងក្លា នោះ ប្រទេសជាតិ ក៏មានភាពខ្លាំងក្លាដែរ ។ កិច្ចកសាងប្រទេសខ្លាំងក្លា ខាងការអប់រំ ជាយុទ្ធសាស្រ្តឈានមុខ ក្នុងការកសាងប្រទេសចិន ឱ្យក្លាយជាប្រទេស សង្គមនិយមទំនើប ដ៏ខ្លាំងក្លា ដោយគ្រប់ជ្រុងជ្រោយ ជាការទ្រទ្រង់ដ៏សំខាន់ ក្នុងការសម្រេច បាន នូវការសិក្សាស្រាវជ្រាវ ផ្នែកបច្ចេកវិទ្យាខ្ពស់ ដោយ ឯករាជ្យម្ចាស់ការ ជាមធ្យោបាយប្រកប ដោយប្រសិទ្ធភាព សម្រាប់ជំរុញ ដល់ភាព សម្បូរសប្បាយ រួម របស់ប្រជាជនទាំងអស់ ហើយក៏ជាមូល ដ្ឋានគ្រឹះ សម្រាប់ជំរុញ ដោយគ្រប់ជ្រុងជ្រោយ នូវការស្តារភាពរុងរឿង ដ៏មហិមារបស់ ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិនផងដែរ ។
យើងត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវគោលការណ៍ណែនាំផ្នែកអប់រំរបស់បក្ស ប្រកាន់ខ្ជាប់ការអភិវឌ្ឍការអប់រំ ដោយតម្កល់ប្រជាជនជាស្នូល ពន្លឿនការជំរុញការធ្វើទំនើបកម្ម ខាងការអប់រំ ហើយបង្កើតមូលដ្ឋានគ្រឹះ នៃសុភមង្គលរបស់ប្រជាជន តាមរយៈកិច្ចកសាងប្រទេសខ្លាំង ក្លាខាងការអប់រំ ក៏ដូចជាពង្រឹងមូលដ្ឋានគ្រឹះ នៃភាពរុងរឿងខ្លាំងក្លា របស់ប្រទេសជាតិ តាមរយៈភាពខ្លាំងក្លានៃការអប់រំ ដើម្បីផ្តល់ការទ្រទ្រង់យ៉ាងខ្លាំង ដល់ការជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ ៕