ទន្ទឹមនឹងពេលវេលាបង្ហូរទឹកសំណល់ នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រជិតចូលមកដល់ ប្រជាជនដែលស្នាក់នៅ កោះមហាសមុទ្រប៉ាស៊ីហ្វិកដែល “រកស៊ីនៅសមុទ្រ” កាន់តែព្រួយបារម្ភចំពោះបញ្ហានេះ ។ អ្នកផងទាំងពួងរំពឹងទុកថា អង្គការថាមពលបរិមាណូអន្តរជាតិ(IAEA)ដែលកំពុងត្រួតពិនិត្យនៅប្រទេសជប៉ុន អាចធ្វើការត្រួតពិនិត្យប្រកបដោយសត្យានុម័ត យុត្តិធម៌និងស្មារតីវិជ្ជាជីវៈ ចំពោះវិស្វកម្មបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ជប៉ុន ដើម្បីគាំពារសន្តិសុខអន្តរជាតិ ។
ចាប់តាំងពីថ្ងៃទី២៩ ខែឧសភាតទៅ ក្រុមអ្នកជំនាញនៃអង្គការថាមពលបរិមាណូអន្តរជាតិ(IAEA)នឹងបំពេញទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅប្រទេសជប៉ុន ។ តាមការផ្សាយដំណឹងនៃ ប្រព័ន្ធសារព័ត៌មានជប៉ុនឱ្យដឹងថា នេះគឺជាលើកចុងក្រោយ ដែលអង្គការនេះធ្វើការត្រួតពិនិត្យ ផ្នែកសុវត្ថិភាពចំពោះវិស្វកម្មបង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រនៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរក្រុង Fukushima មុនពេលចេញផ្សាយរបាយការណ៍ វាយតម្លៃចុងក្រោយ ។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ច អ្នកជំនាញដែលមកពីប្រទេសចំនួន១១ នឹងជួបសន្ទនាជាមួយតំណាងនៃ រដ្ឋាភិបាលជប៉ុននិងក្រុមហ៊ុន ថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុន ដើម្បីត្រួតពិនិត្យគ្រឿងបរិក្ខារ សម្រាប់បង្ហូរទឹកសំណល់នុយក្លេអ៊ែរ ព្រមទាំងមានផែនការនឹងចេញផ្សាយ របាយការណ៍នៅខែមិថុនាខាងមុខ ។
អង្គការ IAEA ជាអង្គការស្នូលសម្រាប់ត្រួតពិនិត្យ កាតព្វកិច្ចនិងកិច្ចសន្យាអំពីការមិនរីកសាយ ភាយអាវុធនុយក្លេអ៊ែររបស់ប្រទេសនានា ដែលត្រូវទទួលស្គាល់ជាទូទៅលើផ្ទៃអន្តរជាតិ ។ រដ្ឋាភិបាលជប៉ុនកុំចង់ប៉ុនប៉ងប្រើប្រាស់ ការវាយតម្លៃនិងត្រួតពិនិត្យនៃអង្គការ IAEA ដើម្បីស្វែងរកភាពស្របច្បាប់នៃការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រនោះទេ ។ ភាគីជប៉ុនចាំបាច់ត្រូវបកស្រាយឱ្យបានច្បាស់នូវសំណួរចំនួន៥ ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់ ពីសំណាក់សហគមន៍អន្តរជាតិ ។
ទីមួយ តើការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រជាគម្រោងដោះស្រាយតែមួយគត់ សម្រាប់ចាត់ចែងទឹកសំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរ ដោយថាមពលនុយក្លេអ៊ែរ Fukushimaឬទេ ? គណៈកម្មាធិការអ្នកជំនាញនៃ រដ្ឋាភិបាលជប៉ុនធ្លាប់ទម្លាយឱ្យដឹងថា បើប្រៀបធៀបនឹងគម្រោងផ្សេងទៀត ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រគឺជាមធ្យោបាយចំណាយតិចបំផុត ហើយមានហានិភ័យបំពុលតិចបំផុតចំពោះជប៉ុន ។ ទង្វើបែបនេះគឺអាត្មានិយមណាស់ ហើយក៏មិនទទួលខុសត្រូវដែរ ។
ទីពីរ តើទិន្នន័យនៃទឹកសំណល់នុយក្លេអ៊ែរ នៃក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ របស់ជប៉ុនអាចជឿបានទេ? បន្ទាប់ពីកើតហេតុការណ៍ធ្លាយនុយក្លេអ៊ែរ ចេញពីរោងចក្រអគ្គិសនីដើរ ដោយថាមពលនុយក្លេអ៊ែរ Fukushima កាលពីឆ្នាំ២០១១ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ របស់ជប៉ុនបានត្រូវគេលាតត្រដាងជាច្រើនលើកថា បានលួចកែទិន្នន័យ និងបិទបាំងមិនរាយការណ៍ឧប្បត្តិហេតុ ក្នុងនោះ ក៏បូករួមទាំងការលាក់បាំងហេតុការណ៍ ដែលទឹកសំណល់នុយក្លេអ៊ែរ កំហាប់ខ្ពស់ត្រូវធ្លាយហូរចូលក្នុងសមុទ្រ ព្រមទាំងប្រើប្រាស់ម៉ាស៊ីនធ្វើតេស្តវិទ្យុសកម្ម ដែលមានបញ្ហាបំភាន់ភ្លែកអ្នកទស្សនាជាដើម ។
ទីបី តើ “ឧបករណ៍ចម្រោះ” ទឹកសំណល់នុយក្លេអ៊ែរមានប្រសិទ្ធភាពឬទេ? ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ក្នុងទឹកសំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរ ដោយថាមពលនុយក្លេអ៊ែរ Fukushima យ៉ាងហោចណាស់មានសារធាតុវិទ្យុសកម្មជាង ៦០ប្រភេទ ហើយមានកំហាប់ខ្ពស់ណាស់ បច្ចុប្បន្ននេះ គឺមិនអាចច្រោះនិងបំបែកធាតុទាំងស្រុង ដោយបច្ចេកទេសនោះទេ ។
ទីបួន អំពីផលប៉ះពាល់នៃ ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រចំពោះបរិស្ថាន ហេតុអ្វីបានជាគិតមកទល់បច្ចុប្បន្ននេះ ភាគីជប៉ុនមិនបានបញ្ចេញ ការវាយតម្លៃបែបវិទ្យាសាស្ត្រមួយ? ការសិក្សាស្រាវជ្រាវអន្តរជាតិបានបង្ហាញថា បន្ទាប់ពីបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររយៈពេល១០ឆ្នាំ សារធាតុវិទ្យុសកម្មពាក់ព័ន្ធនឹង រីកសាយភាយទៅដល់លំហសមុទ្រ ទូទាំងពិភពលោក ។ ដឹងច្បាស់ហើយថាទឹកសំណល់មានសារធាតុពុល ប៉ុន្តែនៅតែបង្ហូរទៅក្នុងសមុទ្រ ។ សូមសួរថាតើជប៉ុនមានចេតនាអ្វីឱ្យប្រាកដ?
ទីចុងបំផុត អំពីផែនការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រ ហេតុអ្វីបានជាភាគីជប៉ុនមិនបាន ធ្វើការពិគ្រោះពិភាក្សាយ៉ាងពេញលេញ ជាមួយភាគីពាក់ព័ន្ធនានា ដូចជាប្រទេសជិតខាង និងប្រទេសកោះប៉ាស៊ីហ្វិកជាដើម?
កាលពី១២ឆ្នាំមុន ឧប្បត្តិហេតុនុយក្លេអ៊ែរនៃ រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima បាននាំមកនូវគ្រោះមហន្តរាយ យ៉ាងខ្លាំងដល់ពិភពលោក បច្ចុប្បន្ននេះ ជប៉ុនក៏បានបំផ្លាញផលប្រយោជន៍រួម របស់មនុស្សជាតិទាំងមូល ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរយៈពេលខ្លី ។
ទង្វើនេះចាំបាច់ត្រូវរងការធ្វើពហិការជាដាច់ខាត។ ភាគីជប៉ុនគួរតែបំពេញកាតព្វកិច្ច អន្តរជាតិរបស់ខ្លួនយ៉ាងហ្មត់ចត់ ពិគ្រោះពិភាក្សាយ៉ាងពេញលេញជាមួយ ភាគីពាក់ព័ន្ធផលប្រយោជន៍នានា ដូចជាប្រទេសជិតខាងជាដើម និងអង្គការអន្តរជាតិ ហើយឈានដល់ការមូលមតិជាឯកច្ឆន្ទ ។ នៅពេលមុននេះ ដាច់ខាតមិនអាចបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រតាមទំនើងចិត្តនោះឡើយ ៕