ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានចាត់ចែងការងារពន្លឿន កិច្ចកសាងប្រទេសខ្លាំងក្លាខាងការអប់រំ។ តើហេតុអ្វីត្រូវកសាង ប្រទេសចិនឲ្យទៅជា ប្រទេសខ្លាំងក្លាខាងការអប់រំ?តើប្រទេសខ្លាំងក្លាខាងការអប់រំ
នឹងមានអត្ថន័យអ្វីខ្លះចំពោះការ ធ្វើទំនើបកម្មតាមបែបផែនចិន?តើការដែលប្រទេសចិនក្លាយជាប្រទេសខ្លាំងក្លា ខាងការអប់រំនឹងនាំមកនូវ អ្វីខ្លះចំពោះពិភពលោក?
តើហេតុអ្វីត្រូវកសាងប្រទេសចិន ឲ្យទៅជាប្រទេសខ្លាំងក្លាខាងការអប់រំ?លោក Xi Jinping ប្រធានរដ្ឋចិនបានមានប្រសាសន៍ថា ការអប់រំមានភាពរុងរឿង ប្រទេសជាតិនឹងមានភាពរុងរឿង ការអប់រំខ្លាំងប្រទេសជាតិនឹងខ្លាំង។ តាំងពី
បូរាណកាលមកប្រទេសចិន ក៏ជាប្រទេសមួយដែលគោរពគ្រូបង្រៀន និងយកចិត្តទុកដាក់ចំពោះការអប់រំ។ មូលហេតុដ៏សំខាន់មួយ ដែលប្រទេសចិនអាចបន្តអរិយធម៌ជាង ៥០០០ឆ្នាំ រហូតដល់សព្វថ្ងៃគឺដោយសារ យកចិត្តទុកដាក់ខ្លាំងចំពោះការអប់រំ។

បច្ចុប្បន្ននេះការធ្វើទំនើបកម្ម តាមបែបផែនចិនដែលប្រជាជនចិន បាននិងកំពុងខិតខំប្រឹងប្រែងកសាងគឺ មានការទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយការអប់រំ។ ក្នុងយុទ្ធសាស្ត្រអភិបាលកិច្ច របស់លោក Xi Jinping ការកសាងប្រទេសចិន ជាប្រទេសខ្លាំងក្លាខាងការអប់រំគឺជា យុទ្ធសាស្ត្រនាំមុខសម្រាប់ ការកសាងប្រទេសចិនឲ្យទៅជា ប្រទេសទំនើបដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ គឺជាការទ្រទ្រង់ដ៏សំខាន់ដើម្បីសម្រេចបាននូវ ភាពឯករាជ្យម្ចាស់ការខាងបច្ចេកវិទ្យា កម្រិតខ្ពស់គឺជាផ្លូវដ៏មានប្រសិទ្ធភាព
ដើម្បីជំរុញប្រជាជនទាំងអស់ ឲ្យមានជីវភាពធូរធារនិងជាគម្រោងមូលដ្ឋាន សម្រាប់ជំរុញការស្តារប្រជាជាតិចិន ឲ្យមានភាពរុងរឿងឡើងវិញតាមរយៈ ការធ្វើទំនើបកម្មតាមបែបផែនចិន។
តើប្រទេសចិនធ្វើដូចម្តេច ដើម្បីកសាងខ្លួនឲ្យទៅជា ប្រទេសខ្លាំងក្លាខាងការអប់រំ?នៅក្នុងការចាត់ចែងជាប្រព័ន្ធស្តីពី ការកសាងប្រទេសចិនឲ្យទៅជា ប្រទេសខ្លាំងក្លាខាងការអប់រំរបស់លោក Xi Jinping គោលការណ៍នៃអភិបាលកិច្ចរបស់លោក
ដែលប្រកាន់ខ្ជាប់ជានិច្ចនោះគឺ «តម្កល់ប្រជាជនជាស្នូល»។

លោកបានលើកឡើងថា «ត្រូវធ្វើឲ្យប្រជាជនពេញចិត្តចំពោះការអប់រំ» ពោលគឺជំរុញឲ្យការអប់រំមាន តុល្យភាពបង្រួញគម្លាតនៃការអប់រំ រវាងទីក្រុងនិងជនបទរវាងតំបន់ និងតំបន់រវាងសាលានិងសាលារវាងក្រុមមនុស្ស និងក្រុមមនុស្សដើម្បីធ្វើឲ្យកុមារគ្រប់រូប អាចទទួលបានការអប់រំប្រកប ដោយតុល្យភាពនិងមានគុណភាព។ ចំពោះការធ្វើទំនើបកម្មតាមបែបផែនចិន ការសម្រេចបាននូវភាពឯករាជ្យម្ចាស់ ការខាងបច្ចេកវិទ្យាកម្រិតខ្ពស់ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គឺចំណុចសំខាន់បំផុត។
លោក Xi Jinping បានលើកឡើងថា ការធ្វើការដើម្បីបម្រើដល់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គឺជាភារកិច្ចសំខាន់ក្នុងការ កសាងប្រទេសខ្លាំងក្លាខាងការអប់រំ។ ប្រទេសចិនត្រូវការជាបន្ទាន់នូវ ការជំរុញដោយមានប្រសិទ្ធភាព នូវការកសាងប្រទេសចិនឲ្យទៅជា ប្រទេសខ្លាំងក្លាខាងការអប់រំទៅជាប្រទេសខ្លាំងក្លាខាងបច្ចេកទេសនិងទៅជា ប្រទេសខ្លាំងក្លាខាងធនធានមនុស្ស។

តើការដែលប្រទេសចិនជាប្រទេសខ្លាំងក្លា ខាងការអប់រំនឹងនាំមកនូវ អ្វីខ្លះចំពោះពិភពលោក? វប្បធម៌ប្រពៃណីរបស់ប្រទេសចិន អាចបន្តវេនរាប់ពាន់ឆ្នាំដោយមិនសាបសូន្យ មានមូលហេតុដ៏សំខាន់មួយទៀត គឺប្រទេសចិនប៉ិនប្រសប់ក្នុងការ ក្រេបយកវប្បធម៌បរទេស ប្រកបដោយបរិយាប័ន្ន។ លោក Xi Jinping បានថ្លែងថាប្រទេសចិននឹងបន្ត ប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ ដោយបើកចំហដែលប្រើប្រាស់ ដោយមានប្រសិទ្ធភាពនូវធនធានខាងការអប់រំ ល្អបំផុតលើពិភពលោក និងកត្តានវានុវត្តន៍ដើម្បីធ្វើឲ្យ ប្រទេសចិនក្លាយទៅជា មជ្ឈមណ្ឌលអប់រំដ៏សំខាន់លើពិភពលោក ដែលមានកម្លាំងឥទ្ធិពលខ្លាំង។
ប្រទេសចិនសកម្មចូលរួមអភិបាលកិច្ចខាងការអប់រំ សកលខណៈជំរុញយ៉ាងខ្លាំងក្លានូវគម្រោង «បន្តការសិក្សានៅប្រទេសចិន»។ ប្រទេសចិនខិតខំប្រឹងប្រែងជំរុញការបើកចំហ ទំនុកចិត្តនិងធ្វើកិច្ចសហប្រតិបត្តិការខាង បច្ចេកទេសអន្តរជាតិដើម្បីរួមចំណែកកាន់តែច្រើនសម្រាប់ការជំរុញឲ្យ អរិយធម៌មនុស្សជាតិវិវឌ្ឍទៅមុខ ៕
