ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនជូនពរកុមារ និងក្មេងជំទង់ទាំងអស់នៅទូទាំងប្រទេសចិន រីករាយទិវាកុមារអន្តរជាតិ១ មិថុនា

ក្នុងឱកាសទិវាកុមារអន្តរជាតិ១ មិថុនា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញទៅដល់សាលា Yuying ក្រុងប៉េកាំងកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ដើម្បីសួរសុខទុក្ខគ្រូបង្រៀន និងសិស្សានុសិស្សនិងសម្តែងការជូនពរ ទិវាកុមារអន្តរជាតិចំពោះកុមារ និងក្មេងជំទង់នៅទូទាំងប្រទេសចិន ។

លោក Xi Jinping បានគូសបញ្ជាក់ថា កុមារនិងក្មេងជំទង់ជាអនាគតរបស់មាតុប្រទេស ជាក្តីសង្ឃឹមរបស់ប្រជាជាតិចិន ។
កុមារនិងក្មេងជំទង់របស់ចិន ក្នុងយុគសម័យថ្មីគួរតែក្លាយជាកុមារល្អ ដែលមានឧត្តមគតិ មានសុបិន ចូលចិត្តរៀនសូត្រ ចូលចិត្តធ្វើពលកម្ម ចេះដឹងគុណ ចេះរាប់អានគ្នាយ៉ាងស្និទ្ធស្នាល ហ៊ានច្នៃប្រឌិតថ្មី ហ៊ានតស៊ូព្យាយាមនិងមានការ អភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយក្នុងវិស័យសីលធម៌ ប្រាជ្ញា កម្លាំងកាយ ការវិនិច្ឆ័យខាងសោភណភាព និងសមត្ថភាពពលកម្ម ។

លោករំពឹងទុកថា សិស្សានុសិស្សទាំងឡាយនឹងមាន ឧត្តមគតិខិតខំរៀនសូត្រដើម្បីកសាងប្រទេសជាតិដ៏ខ្លាំងក្លា និងចូលរួមចំណែកដល់ការស្តារភាពរុងរឿង នៃប្រជាជាតិ កុំធ្វើឲ្យឳពុកម្តាយ បក្សនិងប្រជាជនអស់សង្ឃឹម ៕

To Top