ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ តើបញ្ហាបំណុល របស់អាមេរិក ត្រូវបានដោះស្រាយ យ៉ាងពិតប្រាកដឬទេ ?

នាពេលថ្មីៗកន្លងទៅនេះ សភាតំណាងរាស្រ្ត អាមេរិក បានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីពិដានបំណុល ដែលបានផ្អាកដំណើរ ការពិដានបំណុល មានសុពលភាព រហូតដល់ដើមឆ្នាំ២០២៥ ព្រមទាំង បានដាក់កំហិត ទៅលើការចំណាយក្នុងឆ្នាំ សារពើពន្ធ២០២៤ និងឆ្នាំសារ ពើពន្ធ២០២៥ ទៀតផង ។ ប្រការនេះហាក់ដូចជា បានធ្វើឱ្យមនុស្សមិនតិចទេ បានធូរចិត្តខ្លះ ។ ប៉ុន្តែជាបន្តទៀត តើបញ្ហានេះ ត្រូវបានដោះស្រាយ យ៉ាងពិតប្រាកដឬទេ ? អាមេរិកនិងពិភពលោក អាចមានភាពស្ងប់សុខ ឡើងវិញឬទេ ?

បច្ចុប្បន្ននេះ បំណុលជាតិ របស់អាមេរិក បានដើរតួនាទីដ៏សំខាន់បំផុត ក្នុងទីផ្សារប័ណ្ណបំណុលសកល ។ ល្គឹកណា ដែលប្រាក់បំណុល អាមេរិករំលោភ បំពានកិច្ចសន្យា នោះនិយាយចំពោះអាមេរិកនិងពិភពលោក ទាំងមូលសុទ្ធតែ ជាគ្រោះមហន្តរាយ ។ បច្ចុប្បន្ននេះ ផែនការដំណោះស្រាយ ដែលលើកឡើងដោយអាមេរិក គឺផ្អាកដំណើរ ការពិដាន បំណុលពីរឆ្នាំជាបណ្តោះអាសន្នសិន ។ ពោលគឺ រដ្ឋាភិបាលអាមេរិក អាចបន្តជំពាក់បំណុល ដោយគ្មានការ ដាក់កំហិតពីពិដាន បំណុល ជាបណ្តោះអាសន្ន រហូតដល់ដល់ដើមឆ្នាំ២០២៥ ។ ប្រការនេះធ្វើឱ្យអាមេរិក បម្រះខ្លួន ចេញផុតពីការ ដាក់កំហិត នៃពិដានបំណុលជាបណ្តោះអាសន្ន ហើយបានចុចប៊ូតុងផ្អាក “គ្រាប់បែក”ដែលរំលោភបំពាន កិច្ចសន្យាបំណុល ។

ប៉ុន្តែ ផែនការដំណោះស្រាយមួយនេះ គ្រាន់តែពន្យារពេលការដោះស្រាយ ទំនាស់តែប៉ុណ្ណោះទេ តែមិនបានដោះស្រាយ បញ្ហាពីឬគល់ទេ ផ្ទុយទៅវិញ បែរជាធ្វើ ឱ្យអាមេរិក ជំពាក់ បំណុលកាន់តែច្រើនថែមទៀត ។ អ្នកវិភាគខ្លះ បានវែកញែកថា ទំហំបំណុលអាមេរិក នឹងឡើងដល់កម្រិតខ្ពស់ មិនធ្លាប់មានក្នុង ប្រវតិ្តសាស្ត្រ នៅដើមឆ្នាំ២០២៥ ដល់ពេលនោះសេដ្ឋកិច្ចអាមេរិកប្រហែល នឹងលេចចេញបញ្ហា ជាប្រព័ន្ធកាន់តែធ្ងន់ធ្ងរ ។

ក្នុងរយៈពេលយូរ មកហើយ រូបមន្តកើនឡើងតាមទំនើងចិត្ត របស់ប្រាក់បំណុលអាមេរិក ធ្វើឱ្យដុល្លារអាមេរិកមានកេរ្តិ៍ឈ្មោះ អសោច ហើយបណ្តាល ឱ្យបញ្ហាបំណុល អាមេរិកក្លាយទៅជា “គ្រាប់បែក”ដែលនឹងផ្ទុះនៅគ្រប់ពេលវេលា ។ បន្ទាប់ ពីបញ្ចប់សង្គ្រាម លោកលើកទីពីរមក រដ្ឋសភាអាមេរិក បានកែសម្រួល ចំនួន១០២ លើកចំពោះពិដានបំណុលរួចទៅហើយ ។ បច្ចុប្បន្ននេះ ទំហំបំណុលរបស់ អាមេរិក មានចំនួនប្រហែល៣១,៤៦ទ្រីលានដុល្លារ អាមេរិក អនុបាតក្នុងGDP បានលើសពី១២០ភាគរយ និយាយត្រង់ៗ វាស្មើនឹងជនជាតិអាមេរិកម្នាក់ៗ ជំពាក់បំណុល៩៤០០០ដុល្លារអាមេរិក ។

ព្រមពេលជាមួយគ្នានេះ ភាពបែកបាក់គ្នាខាងនយោបាយ របស់អាមេរិកក៏បានធ្វើឱ្យទីផ្សារសកល កើតក្ដីព្រួយបារម្ភកាន់តែធ្ងន់ធ្ងរ ។ តាមពិតទៅ រឿងកំប្លែងខាងបំណុល របស់អាមេរិកកើតឡើងម្តង ហើយម្តងទៀត គឺជាបច្ច័យនៃការបដិបក្ខគ្នា រវាងគណបក្ស របស់អាមេរិកហ្នឹងឯង ។

ក្នុងនាមជារូបិយវត្ថុបម្រុង និងរូបិយវត្ថុទូទាត់ធំជាងគេ នៅលើពិភពលោក ដុល្លារអាមេរិកត្រូវជាជិត៦០ភាគរយ ក្នុងប្រព័ន្ធបម្រុងអន្តរជាតិ ហើយក្នុងប្រព័ន្ធ ទូទាត់អន្តរជាតិ គឺត្រូវជាជិត៤០ភាគរយ ។ ប៉ុន្តែ អាមេរិកបានប្រែក្លាយសិទ្ធិអំណាចផ្តាច់ការបែបនេះ ទៅជាឧបករណ៍ សម្រាប់គាំពារផល ប្រយោជន៍ផ្ទាល់ខ្លួន ។

ក្នុងប្រវតិ្តសាស្ត្រ អាមេរិកតែងតែប្រើប្រាស់ គោលនយោបាយរូបិយវត្ថុ ឆក់យកទ្រព្យសម្បតិ្តសកល តាមរយៈភាពខុសគ្នានៃការប្រាក់ ។ ដុល្លារអាមេរិក ដែលដើមឡើងត្រូវដើរតួនាទីជា “ឧបករណ៍លំនឹង”ហិរញ្ញវត្ថុសកល បានក្លាយជាសុបិន អាក្រក់ របស់ប្រទេសផ្សេងទៀត ហើយក៏បាននាំមកនូវភាព មិនប្រាកដប្រជា គ្រប់បែបយ៉ាង ដល់ពិភពលោកផងដែរ ។ នាពេលថ្មីៗកន្លងទៅនេះ ស្ថាប័នវាយតម្លៃខាង ហិរញ្ញវត្ថុអន្តរជាតិ moodys បានចេញផ្សាយ របាយការណ៍ហើយអះអាងថា វិបត្តិបំណុលអាមេរិក និងការដាក់ទណ្ឌកម្មដោយខុសច្បាស់ នឹងរំខានដល់ឋានៈរបស់ដុល្លារអាមេរិក ហើយក្នុងរយៈពេលរាប់ សិបឆ្នាំខាងមុខ ប្រព័ន្ធរូបិយវត្ថុអន្តរជាតិ នឹងកាន់តែមានពិពិធកម្ម ៕

To Top