វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃសុក្របានលើកសរសើរសភាអាមេរិក សម្រាប់ការអនុម័តច្បាប់នៅនាទីចុងក្រោយរបស់ខ្លួន ដើម្បីបង្កើនដែនកំណត់នៃការខ្ចីប្រាក់របស់រដ្ឋាភិបាល ដោយពណ៌នាថាវាជា “វិបត្តិដែលត្រូវបានលុបចោល” នៅក្នុងសុន្ទរកថាដំបូងរបស់លោកទៅកាន់ប្រទេសជាតិពីការិយាល័យ Oval ។
លោក បៃដិន បានលើកឡើងថា លោកនឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះនៅថ្ងៃសៅរ៍ ដោយចង្អុលបង្ហាញថា “ការឆ្លងកាត់កិច្ចព្រមព្រៀងថវិកានេះ គឺមានសារៈសំខាន់។ ប្រាក់បំណុលមិនអាចខ្ពស់ជាងនេះទេ” ។
សុន្ទរកថាផ្លូវការបំផុតរបស់លោកក្នុងនាមជាប្រធានាធិបតី បានកើតឡើងមុនពេលដែលហៅថា “X-date” នៅថ្ងៃចន្ទ នៅពេលដែលក្រសួងរតនាគារបានព្រមានសហរដ្ឋអាមេរិក នឹងអស់លុយ ដើម្បីទូទាត់វិក្កយបត្រទាំងអស់ឱ្យទាន់ពេលវេលា។
ដោយអបអរសាទរការព្រមព្រៀងគ្នារវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ នៅទីបំផុតបានឈានដល់បន្ទាប់ពីការចរចារយ៉ាងប្រទូសរាយ លោក បៃដិន បានលើកឡើងថា “គ្មាននរណាម្នាក់ទទួលបានអ្វីគ្រប់យ៉ាងដែលពួកគេចង់បាននោះទេ ប៉ុន្តែប្រជាជនអាមេរិក ទទួលបានអ្វីដែលពួកគេត្រូវការ”។
ប្រធានគណបក្សប្រជាធិបតេយ្យ ដែលកំពុងឈរឈ្មោះ សម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៤ រូបនេះ បានឲ្យដឹងថា “យើងបានបញ្ចៀសវិបត្តិសេដ្ឋកិច្ច និងការដួលរលំសេដ្ឋកិច្ច” ។
ការអនុម័តវិក័យប័ត្រនៅសប្តាហ៍នេះនៅក្នុងសភាទាំងពីរនឹងព្យួរពិដានបំណុលចំនួន ៣១,៤ពាន់ពាន់លានដុល្លាររហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលសហព័ន្ធបន្តខ្ចីប្រាក់ខណៈពេលដែលតម្រូវឱ្យវាកាត់បន្ថយការចំណាយ ដែលមិនទាក់ទងនឹងអតីតយុទ្ធជន ឬការការពារជាតិ សម្រាប់រយៈពេលពីរឆ្នាំដូចគ្នា។
ច្បាប់ចំនួន ៩៩ ទំព័រ ដោយផ្អែកលើកិច្ចព្រមព្រៀងដែលធ្វើឡើងដោយលោក បៃដិន និងប្រធានសភាលោក Kevin McCarthy នៅចុងសប្តាហ៍នេះ បានគំរាមកំហែងពីការលុបចោលរហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា ឆ្នាំ២០២៤៕
ប្រែសម្រួល ឈូក បូរ៉ា