ព័ត៌មានអន្តរជាតិ

Update៖ ស្វែងយល់ពី ប្រវត្តិខ្លះៗ ពាក់ព័ន្ធនឹងឧបទ្ទវហេតុ រថភ្លើងបុកគ្នា នៅឥណ្ឌា បណ្តាលឲ្យស្លាប់មនុស្សអស់រាប់រយនាក់

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ថា មានឧបទ្ទវហេតុរថភ្លើងបុកគ្នា នៅក្នុងប្រទេស ឥណ្ឌា ដែលបានបណ្តាលឲ្យស្លាប់មនុស្សអស់រាប់រយនាក់កាលពីអតីតកាល ។

ក្នុងខែមិថុនា ឆ្នាំ១៩៨១ ពលរដ្ឋជិត៨០០នាក់បានស្លាប់ នៅពេលដែលរថភ្លើង ធ្លាក់ចូលក្នុងទឹកទន្លេ នៅក្នុងអំឡុងពេល មានព្យុះស៊ីក្លូន កើតឡើង ។

នៅខែសីហា ឆ្នាំ១៩៩៥ យ៉ាងហោចណាស់មនុស្សចំនួន៣៥០នាក់បានស្លាប់ នៅគ្រាដែលរថភ្លើង២ខ្សែបានបុកគ្នា ដែលស្ថិតនៅចម្ងាយ២០០គីឡូម៉ែត្រពីរដ្ឋធានីញ៉ូដេលី ។

ក្នុងខែសីហា ឆ្នាំ១៩៩៩ រថភ្លើង២ខ្សែបុកគ្នា នៅជិតក្រុង Kolkata បណ្តាលឲ្យស្លាប់មនុស្សអស់២៨៥នាក់ ។

ក្នុងខែតុលា ឆ្នាំ២០០៥ មនុស្ស៧៧នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅគ្រាដែលរថភ្លើងរត់ធ្លាក់ចេញពីផ្លូវ នៅ រដ្ឋ Andhra Pradesh ដែលជារដ្ឋស្ថិតនៅភាគខាងត្បូងប្រទេស ។

ក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ ពលរដ្ឋជិត១៥០នាក់បានស្លាប់ និងបង្កឲ្យមានអ្នករងរបួសជាច្រើននាក់ នៅគ្រាដែលរថភ្លើងដែល មាន១៤ទូរថភ្លើងបានរត់ធ្លាក់ផ្លូវនៅជិតក្រុង Kanpur ។

នៅល្ងាចថ្ងៃសុក្រ កន្លងទៅថ្មីៗនេះ មានឧបទ្ទវហេតុរថភ្លើងបុកគ្នាចំនួន៣ខ្សែ នៅរដ្ឋ Odisha ភាគខាងកើតនៃប្រទេស ឥណ្ឌា បានបណ្តលឲ្យមនុស្សតិចបំផុត២៨៨នាក់ស្លាប់ និងជាង១.០០០នាក់បានរងរបួស ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top