ព័ត៌មានអន្តរជាតិ

ប្រធានមន្ទីរប៉ង់តាហ្គោន ព្រមានថា សង្គ្រាមលើកោះតៃវ៉ាន់ នឹងក្លាយជាការបំផ្លិចបំផ្លាញ

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ជម្លោះប្រដាប់អាវុធលើកោះតៃវ៉ាន់ នឹងមានមហន្តរាយ ដោយជំរុញឱ្យប្រទេសចិន រក្សាស្ថានភាពដដែលចំពោះកោះនេះ ខណៈដែលលោកក៏បានប្តេជ្ញាជំរុញវត្តមានយោធារបស់អាមេរិក នៅក្នុងតំបន់ផងដែរ។

យោងតាមសារព័ត៌មាន RT ថ្លែងនៅក្នុងសន្និសិទការពារជាតិ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃសៅរ៍ លោក Austin បានបញ្ជាក់អំពី “ចក្ខុវិស័យរបស់ទីក្រុងវ៉ាស៊ីនតោនអំពីសេរីភាព និងការបើកចំហរនៅឥណ្ឌូប៉ាស៊ីហ្វិក”។ លោកបាន​អះអាងថា លោកប្រធានាធិបតី Joe Biden ចង់ជៀសវាងជម្លោះជាមួយទីក្រុងប៉េកាំង ប៉ុន្តែបាននិយាយថា លោកនឹង “ប្រឆាំងយ៉ាងដាច់ខាត” រាល់កិច្ចខិតខំប្រឹងប្រែងដើម្បី ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។

លោក Austin បាន​និយាយ​ដោយ​បន្ថែម​ថា “កុំធ្វើខុស, ជម្លោះនៅច្រកសមុទ្រតៃវ៉ាន់នឹង មានការបំផ្លិចបំផ្លាញ។ ដូច្នេះ​យើង​ប្ដេជ្ញា​រក្សា​សន្តិភាព និង​ស្ថិរភាព​ សហរដ្ឋអាមេរិក​មិន​ស្វែងរក​សង្គ្រាមត្រជាក់​ថ្មី​នោះទេ​»​។

ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលលោកបានទទូចថា អាស៊ីមិនត្រូវ “បំបែកទៅជាប្លុកអរិភាព” នោះ, រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះបានបន្តរៀបរាប់ អំពីផែនការក្នុងការបង្កើនប្រតិបត្តិការយោធារបស់អាមេរិកនៅក្នុងតំបន់យ៉ាងខ្លាំង ដោយអំនួតថា ថវិកាឆ្នាំ ២០២៤ របស់លោក Biden គឺជា “សំណើដ៏ធំបំផុត” ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក រួមទាំងការកើនឡើង ៤០ភាគរយ នៅក្នុង “គំនិតផ្តួចផ្តើមការទប់ស្កាត់ប៉ាស៊ីហ្វិក” ដែលផ្តោតលើប្រទេសចិនរបស់មន្ទីរបញ្ចកោណ៕

ប្រែសម្រួលៈ ណៃ តុលា

To Top