ថ្ងៃទី៦ ខែមិថុនា វេទិកាកិច្ចសហប្រតិបត្តិការផ្នែក ប្រព័ន្ធសារព័ត៌មាន “ដៃគូអាស៊ាន” ឆ្នាំ២០២៣ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលភូមិភាគស្វយ័តជនជាតិជាំងក្វាងស៊ី បានបើកធ្វើនៅក្រុង Nanning ភូមិភាគស្វយ័តជនជាតិជាំងក្វាងស៊ី។

នៅក្នុងសុន្ទរកថា លោក ShenHaixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ការផ្លាស់ប្តូររវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិង ប្រព័ន្ធសារព័ត៌មានអាស៊ាន មានភាពកាន់តែជិតស្និទ្ធ ដោយបានទទួលសមិទ្ធផល សហប្រតិបត្តិការកាន់តែលេចធ្លោ។ កម្មវិធីចំនួន១០ ដែលយើងខ្ញុំបានសហការជាមួយ ប្រព័ន្ធសារព័ត៌មានសំខាន់ របស់ប្រទេសអាស៊ានចំនួន៦ ដូចជាឡាវ កម្ពុជានិងថៃជាដើម បានបង្ហាញដោយការពិត បីវិមាត្រនិងគ្រប់ជ្រុងជ្រោយចំពោះ ប្រទេសចិននិងអាស៊ាន ទៅកាន់ទស្សនិកជនទូទាំងពិភពលោក។

នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាបានលើកឡើងថា ក្នុងឋានៈជាប្រទេសទីមួយដែលបានចុះហត្ថលេខា លើគម្រោងកសាងសហគមន៍រួមវាសនា តែមួយជាមួយប្រទេសចិន ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងចិនក្នុងវិស័យសារព័ត៌មាន មានប្រវត្តិសាស្រ្តដ៏យូរអង្វែង។ ប្រព័ន្ធសារព័ត៌មានកម្ពុជាបានបន្ត រក្សាការប្រាស្រ័យទាក់ទងទៅវិញទៅមក ដ៏ល្អប្រសើរជាមួយប្រព័ន្ធសារព័ត៌មានចិន សង្ឃឹមថា ប្រទេសអាស៊ាននិងប្រទេសចិនត្រួតត្រាយ គំរូថ្មីនៃកិច្ចសហប្រតិបត្តិការដោយឥតឈប់ឈរ បង្កើនកម្លាំងឥទ្ធិពលវិជ្ជមាន របស់ប្រព័ន្ធសារព័ត៌មាន ដើម្បីរួមចំណែកសម្រាប់កសាង សហគមន៍រួមវាសនាតែមួយដោយកាន់តែជិតស្និទ្ធ ៕
