ព័ត៌មានអន្តរជាតិ

Update៖ នាវាក្រុមអ្នកស្រាវជ្រាវចិន បំពេញប្រតិបត្តិការ​ នៅក្នុងដែនទឹកវៀតណាម បានចាកចេញវិញហើយ ក្រោយពីមានកិច្ចចចាររវាងសហរដ្ខអាមេរិក និងចិន

ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ថា អ្នកជំនាញតាមដាននាវាបានលើកឡើងថា បន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក និងចិន នាវាក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសចិន និងអ្នកអមដំណើររបស់ខ្លួន ដែលប្រតិបត្តិការអស់រយៈពេលជិត១ខែ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ហៅកាត់ថា (EEZ) របស់ប្រទេសវៀតណាម នៅក្នុងដែនសមុទ្រចិនខាងត្បូង បានចាកចេញពីដែនទឹកទាំងនោះវិញហើយ កាលពីយប់ថ្ងៃចន្ទ ។

បើយោងតាមទិន្នន័យតាមដានរបស់នាវា បានបង្ហាញថា នាវារបស់ប្រទេសចិន ឈ្មោះ Xiang Yang Hong 10 បានចាប់ផ្តើមបើកប្រតិបត្តិការនៅក្នុងតំបន់ EEZ របស់ប្រទេសវៀតណាមកាលពីថ្ងៃទី៧ ខែឧសភា ពេលខ្លះនៅជាប់គាំងដោយកនាវារាប់សិបគ្រឿង ហើយតែងតែឆ្លងកាត់តំបន់ឧស្ម័ន និងប្រេងដែលដំណើរការដោយក្រុមហ៊ុនរបស់ប្រទេសរុស្ស៊ី ។

គួររំលឹកថា កាលពីថ្ងៃចន្ទ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក និងចិន បានជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង ដែលភាគីទាំង២ហៅថា ស្ថាបនា នាវាចិន និងនាវាដឹកអ្នកដំណើរចំនួនជាងកន្លះគ្រឿងបានចាប់ផ្តើមធ្វើដំណើរត្រឡប់ទៅកាន់កោះហៃណាន របស់ប្រទេសចិនវិញ ដោយចាកចេញពីតំបន់ពិសេស EEZ របស់ប្រទេសវៀតណាមប្រហែលពាក់កណ្តាលអធ្រាត្រយប់មិញនេះ ។

នៅគ្រាដែលមានការចោទសួរអំពីចលនារបស់នាវាទាំងនោះ ក្រសួងការបរទេសចិន មិនបានធ្វើអត្ថាធិប្បាយលើការវិលត្រឡប់ទៅកាន់កោះហៃណាន នោះទេ ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នាវាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររបស់ប្រទេសចិន ដែលអនុវត្តសកម្មភាពស្រាវជ្រាវធម្មតានៅក្នុងដែនសមុទ្រក្រោមដែនសមត្ថកិច្ចរបស់ប្រទេសចិន គឺធ្វើឡើងដោយស្របច្បាប់ និងត្រឹមត្រូវ ។ បញ្ហានៃការចូលទៅក្នុងតំបន់ពិសេស EEZ របស់ប្រទេសមួយផ្សេងទៀតមិននោះមានទ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top