បរទេស៖ រដ្ឋមន្ត្រីការបរទេសប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងថា ប្រទេសរុស្សីគឺជាអ្នកស្ថិតនៅជួរមុខ ក្នុងការបះបោលប្រយុទ្ធប្រឆាំងទៅនឹង ឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅក្នុងពិភពលោកនៅពេលនេះ ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតអំឡុង ពេលនៃដំណើរទស្សនកិច្ចក្នុងប្រទេសតាជីគីស្ថាន និងត្រូវបានយកមកចេញផ្សាយដោយ RT លោក Lavrov បានបញ្ជាក់ទៀតថា៖ ក្រុមការទូតរបស់រុស្សី បានព្យាយាមចូលរួមជាមួយនឹង សកលលោកកាន់តែច្រើនឡើង ចាប់តាំងតែពីពេលដួលរលំ នៃសហភាពសូវៀត។
លោកបន្តថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានត្រឡប់ទៅកាន់ តំបន់អាហ្វ្រិកអាមេរិកឡាទីនឡើងវិញ ប៉ុន្តែបានប្តេជ្ញាចិត្តមិនទទួលយកច្បាប់ ដែលអនុវត្តដោយរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោននោះឡើយ។ តួនាទីរបស់អាមេរិកបានថយចុះបន្តិចម្តងៗ ខណៈដែលចំនួនប្រជាជាតិដែល មិនសប្បាយចិត្តនឹងអាមេរិកបែរមានចំនួនកើនឡើង។
លោក Lavrov ក៏បានពន្យល់ដែរថា គោលនយោបាយការបរទេសអាមេរិក មានបំណងសំខាន់ធ្វើឲ្យបាត់បង់ ស្ថេរភាពនៃផ្នែកខ្លះរបស់ពិភពលោក ហើយទាញយកអត្ថប្រយោជន៍ចេញពី តំបន់រងគ្រោះក្នុងរូបភាព ជាការប្រយុទ្ធប្រឆាំងភេវរកម្ម និងផ្តល់ស្ថេរភាពផ្នែកសន្តិសុខវិញ៕
ប្រែសម្រួល៖ ស៊ុន លី