នាពេលថ្មីៗនេះ លោក XiJinping បានចុះត្រួតពិនិត្យការងារនៅក្រុង Bayannao’er ភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុង ហើយធ្វើអធិបតីក្នុងពិធីសំណេះសំណាលអំពីការបង្ការ និងគ្រប់គ្រងវាលខ្សាច់។ លោកបានលើកឡើងថា ត្រូវតែមិនខ្លាចលំបាកត្រូវខិតខំប្រឹងប្រែង ក្នុងរយៈពេលយូរ ដើម្បីកសាងរបាំងពណ៌បៃតងឱ្យកាន់តែមានភាពរឹងមាំ នៅក្នុងតំបន់ភាគខាងជើងប្រទេសចិននិងកសាងអច្ឆរិយៈថ្មីៗក្នុងការបង្ការនិងគ្រប់គ្រងវាលខ្សាច់។
រហោស្ថានកម្មគឺជាបញ្ហាអេកូឡូស៊ីពិភពលោកដ៏សំខាន់ដែលប៉ះពាល់ដល់ការរស់ នៅនិងការអភិវឌ្ឍរបស់មនុស្សជាតិ។ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែល មានបញ្ហារហោស្ថានកម្មធ្ងន់ធ្ងរបំផុតនៅលើពិភពលោក។ដីរហោស្ថានកម្មភាគច្រើនមាននៅតំបន់ភាគពាយ័ព្យ ភាគខាងជើងនិងឦសាននៅប្រទេសចិន ដែលហៅកាត់ថា “តំបន់បីខាងជើង”។ភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុងដែលលោកXi Jinpingបានចុះត្រួតពិនិត្យលើក នេះគឺតំបន់ដែលមានដីរហោស្ថាន កម្មនិងដីខ្សាច់ប្រមូលផ្តុំបំផុតនៅក្នុងប្រទេសចិន និងជាតំបន់ដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។ដើម្បីគ្រប់គ្រងព្យុះនិងខ្សាច់ ចាប់ពីចុងទសវត្សរ៍១៩៧០មក រដ្ឋាភិបាលចិនបានចាប់ផ្តើមសាងសង់វិស្វកម្មព្រៃឈើសិប្បនិម្មិត “បីខាងជើង”។វិស្វកម្មដែលត្រូវហៅថា “មហាកំពែងបៃតង”នេះមានរយៈពេលអនុវត្តផែនការ៧០ឆ្នាំ ហើយត្រូវបានបែងចែកជា៨ដំណាក់កាល ហើយដំណាក់កាលទី៦កំពុងស្ថិតក្រោមការសាងសង់។
តាមរយៈការខិតខំប្រឹងប្រែងជាង៤០ឆ្នាំ អត្រាគ្របដណ្តប់ព្រៃឈើនៅក្នុងតំបន់វិស្វកម្មព្រៃឈើសិប្បនិម្មិត “បីខាងជើង”បានកើនឡើងពី៥,០៥%នៅឆ្នាំ១៩៧៧ដល់១៣,៨៤%នៅឆ្នាំ២០២០។លោកXi Jinpingសម្គាល់ថា ប្រទេសចិនបានដើរ លើផ្លូវបង្ការ និងគ្រប់គ្រងវាលខ្សាច់មួយដែលមានលក្ខណៈពិសេសចិន និងសមស្របទៅនឹងក្រឹត្យក្រមធម្មជាតិ សភាពការណ៍ជាតិនិងភូមិសាស្ត្ររបស់ប្រទេសចិន។
លោកGuterresអគ្គលេខាធិការនៃអង្គការ សហប្រជាជាតិបានវាយតម្លៃថា “ប្រទេសចិនបាននាំមុខគេក្នុងការ សម្រេច បាននូវ “កំណើនសូន្យ”និង “ការកាត់បន្ថយទ្វេដង”នៃដីរហោស្ថានកម្មនិងដីខ្សាច់លើពិភពលោក ដែលបានរួមចំណែកយ៉ាងធំធេងសម្រាប់សម្រេចគោលដៅកំណើនសូន្យនៃការសឹករិចរិលដីនៅឆ្នាំ២០៣០ដល់ពិភពលោក។
លោកXi Jinpingបានយកចិត្តទុកដាក់ខ្ពស់ដល់ការកសាងអេកូឡូស៊ី លោកបានសម្គាល់ថា អភិរក្សបរិស្ថាន អេកូឡូស៊ីនឹងផ្តល់ អត្ថប្រយោជន៍ដល់មនុស្សជំនាន់នេះនិងជំនាន់ក្រោយៗ ហើយមានសារៈសំខាន់ចំពោះសុខុមាល ភាពរបស់មនុស្សជាតិទាំងអស់។
ទាក់ទិនងនឹងករណីដែលរងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ អាកាសធាតុមានព្យុះខ្សាច់ នៅភាគខាងជើងប្រទេសចិនបានកើនឡើង លោកបានគូសបញ្ជាក់ថា ការបង្ការនិងការគ្រប់គ្រងវាលខ្សាច់គឺជាដំណើរការរំកិលផ្ទាំងថ្មឡើងភ្នំ ហើយវានឹងកើតឡើងដដែលៗ ប្រសិនបើមានការបន្ធូរបន្ថយបន្តិច ដូច្នេះវាជាភារកិច្ចប្រវត្តិសាស្ត្រនិងយូរអង្វែង។
ធ្វើយ៉ាងម៉េចអាចធ្វើឱ្យ “មហាកំពែងបៃតង”ពាក់ព័ន្ធនឹងសន្តិសុខអេកូឡូស៊ីរបស់ ប្រទេសនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រជាជនកាន់តែមានភាពរឹងមាំ?លោក XiJinping បានលើកឡើងថា ទី១ត្រូវតែបង្កើនយន្តការគ្រប់គ្រងសម្របសម្រួល ចំពោះការគ្រប់គ្រងខ្សាច់ ការគ្រប់គ្រងទឹកនិងការគ្រប់គ្រងភ្នំ ដាំដុះព្រៃឈើ វាលស្មៅ ដីសើម និងប្រព័ន្ធអេកូឡូស៊ីវាលខ្សាច់។ទី២ ប្រកាន់ខ្ជាប់នឹងការគ្រប់គ្រងវាលខ្សាច់ ដោយវិទ្យាសាស្ត្រ ។ទី៣ ធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយ៕