ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី យកចិត្តទុកដាក់ ចំពោះការព្រួយបារម្ភ របស់សហគមន៍អន្តរជាតិ និងបញ្ឈប់សកម្មភាពនៃការរីក សាយភាយនុយក្លេអ៊ែរ ដូចជាកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែររបស់ពួកគេ។
យោងតាមរបាយការណ៍ លោកនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន សែន ថ្លែងក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទថា “សម្ព័ន្ធភាពខ្នាតតូចពាក់ព័ន្ធនឹងនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ក្នុងចំណោមសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី កំពុងក្លាយជាកង្វល់ សម្រាប់អាស៊ាន និងប្រទេសក្នុងតំបន់ ដោយសារអាស៊ានកំពុង តំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយយើងប្រឆាំងនឹងការរីកសាយអាវុធនុយក្លេអ៊ែរ”។
សម្ដេចបានប្រសាសន៍ថា សម្ព័ន្ធភាពយោធាគឺជា “ចំណុចចាប់ផ្តើម នៃការប្រណាំងប្រជែងសព្វាវុធដ៏គ្រោះថ្នាក់” ហើយ “ប្រសិនបើស្ថានភាពនេះនៅតែបន្ត ពិភពលោក នឹងប្រឈមមុខនឹងគ្រោះថ្នាក់ធំជាងនេះ”។
លោក Wang បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយអំពីកង្វល់ដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយដោយប្រទេសក្នុងតំបន់ រួមទាំងប្រទេសអាស៊ានផងដែរ។
ភាពជាដៃគូសន្តិសុខ AUKUS និងកិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរ ដែលពាក់ព័ន្ធបង្កើតហានិភ័យ នៃការរីកសាយភាយនុយក្លេអ៊ែរ គំរាមកំហែងដល់ប្រព័ន្ធ មិនរីកសាយភាយនុយក្លេអ៊ែរអន្តរជាតិ បំផ្លាញសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅប៉ាស៊ីហ្វិកខាងត្បូង និងកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាស៊ាន ក្នុងការបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍។
យោងតាមការប៉ាន់ប្រមាណរបស់អ្នកជំនាញគ្រប់គ្រងអាវុធអន្តរជាតិ សម្ភារៈនុយក្លេអ៊ែរ កម្រិតអាវុធដែលសហរដ្ឋអាមេរិក និងអង់គ្លេសគ្រោងផ្ទេរទៅអូស្ត្រាលីនឹងគ្រប់គ្រាន់ សម្រាប់ផលិតអាវុធនុយក្លេអ៊ែរពី ៦៤ ទៅ ៨០ ។
លោកបានបន្ថែមថា ប្រសិនបើប្រទេសទាំង៣ បានកំណត់លើការជំរុញកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែររបស់ពួកគេ វាមានកាតព្វកិច្ចដោះស្រាយការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចត្រឡប់វិញបាន ចំពោះសុចរិតភាព ប្រសិទ្ធភាព និងសិទ្ធិអំណាច នៃប្រព័ន្ធមិនរីកសាយភាយនុយក្លេអ៊ែរអន្តរជាតិ និងបង្កឱ្យមានអាកប្បកិរិយាស្រដៀងគ្នា នៅក្នុងវិស័យមិនមែននុយក្លេអ៊ែរផ្សេងទៀត៕ ប្រែសម្រួល ឈូក បូរ៉ា