ព័ត៌មានអន្តរជាតិ

ណាតូ បង្កើនទ័ពគុណនឹង២ នៅអឺរ៉ុបខាងកើត ជាប់របងរុស្ស៊ី ចាប់តាំងពីឆ្នាំ២០២១មក

បរទេស ៖ អ្នកនាំពាក្យ របស់អង្គការណាតូ លោកស្រី Oana Lungescu បាននិយាយ កាលពីថ្ងៃចន្ទថា អង្គការណាតូ បានបង្កើន ចំនួនទាហាន ដែលឈរជើង នៅអឺរ៉ុបខាងកើតទ្វេដងពី ៥០០០នាក់ ដល់ ១០ ០០០ នាក់ ចាប់តាំងពីឆ្នាំ ២០២១មក ។ ទោះបីជាយ៉ាងណាក៏ដោយ ផែនការ របស់អគ្គលេខាធិការអង្គការ ណាតូ លោក Jens Stoltenberg នឹងមាន ៣០ដងនៃចំនួន នៃការរង់ចាំនេះ មិនទាន់បានសម្រេចនៅឡើយទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមសមរភូមិថ្មី របស់ណាតូចំនួនបួន ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតប ទៅនឹងប្រតិបត្តិការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន ជាមួយនឹងការដាក់ពង្រាយថ្មី នៅក្នុងប្រទេសប៊ុលហ្គារី ហុងគ្រី រូម៉ានី និងប្រទេសស្លូវ៉ាគី បន្ថែមទៅលើក្រុមសមរភូមិ ដែលមានស្រាប់នៅអេស្តូនី ឡាតវី លីទុយអានី និងប្រទេសប៉ូឡូញ ដែលសុទ្ធតែជាប់ព្រំដែនរុស្ស៊ី។

លោកស្រី Lungescu បានប្រាប់ កាសែត Washington Post ថា បច្ចុប្បន្ននេះ មានកងទ័ពចំនួន ១០ ០០០ នាក់ បានដាក់ពង្រាយពេញសមរភូមិ ទាំងប្រាំបីនេះ បើប្រៀបធៀបទៅនឹងចំនួន ៥០០០ នាក់ក្នុងក្រុមទាំងបួនក្នុងឆ្នាំ ២០២១ ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ចង់ឱ្យកងទ័ពបញ្ជូនបន្តចំនួន១០ ០០០ នាក់នេះ គាំទ្រដោយកងទ័ពត្រៀមបម្រុងកម្រិតខ្ពស់ចំនួន ៣០០ ០០០ នាក់ ។ លោក Stoltenberg បានប្រកាសផែនការនេះកាលពីមួយឆ្នាំមុន ដោយពន្យល់ថា កងទ័ព ១០០ ០០០នាក់ នឹងត្រូវដាក់ពង្រាយក្នុង រយៈពេល ១០ ថ្ងៃបន្ទាប់ពីជម្លោះដ៏មានសក្តានុពលជាមួយរុស្ស៊ីបានផ្ទុះឡើង ដោយនៅសល់នឹងត្រៀម វាយលុកសមរភូមិមួយខែក្រោយមក៕

To Top