ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ បន្ទាប់ពីសង្គ្រាមរ៉ាំរ៉ៃ ជាច្រើនឆ្នាំ និន្នាការដែលមជ្ឈិមបូព៌ា” ចាកចេញពីអាមេរិក” កាន់តែច្បាស់លាស់

មន្ត្រីជាន់ខ្ពស់ របស់អាមេរិក បានទៅប្រទេស អារ៉ាប៊ីសាអូឌីតម្តងទៀត ដែលលើកនេះ គឺលោកBlinken ។
ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ខែមិថុនា លោកBlinkenរដ្ឋមន្ត្រីការបរទេស អាមេរិកបានបំពេញទស្សនកិច្ច នៅអារ៉ាប៊ីសាអូឌីត។ នេះជាការបំពេញទស្សនកិច្ច លើកទីបី នៅអារ៉ាប៊ីសាអូឌីតរបស់មន្ត្រីជាន់ខ្ពស់អាមេរិកនៅឆ្នាំនេះ បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោក Burns ប្រធានទីភ្នាក់ងារ ស៊ើបការណ៍ សង្ងាត់អាមេរិកនៅ ខែមេសានិងដំណើរទស្សនកិច្ច របស់លោក Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក នៅខែឧសភាដោយ ។ ការវិភាគ របស់ទីភ្នាក់ងារ សារព័ត៌មានReuters សម្គាល់ឃើញថា គោលបំណងសំខាន់បំផុត នៃដំណើរទស្សនកិច្ច របស់ភាគីអាមេរិក លើកនេះ គឺដើម្បីទប់ស្កាត់ការប្រែប្រួល ភូមិសាស្ត្រនយោបាយ ដែលកើតឡើង នៅមជ្ឈិមបូព៌ាក្នុងពេលឆាប់ៗ ហើយសង្ឃឹមថា នឹងជួយស្រោចស្រង់ប្រព័ន្ធសម្ព័ន្ធភាព មជ្ឈិមបូព៌ា តាមរយៈការពង្រឹងទំនាក់ទំនង ជាមួយអារ៉ាប៊ីសាអូឌីត ។

នៅថ្ងៃដដែល ដែលលោក Blinken បានបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត បានកើតមានព្រឹត្តិការណ៍ពីរនៅមជ្ឈិមបូព៌ា៖ ទីមួយ គឺស្ថានទូតអ៊ីរ៉ង់ប្រចាំ អារ៉ាប៊ីសាអូឌីតបានដាក់ ឱ្យប្រើប្រាស់ជាថ្មីឡើងវិញ ។ នេះគឺជាការវិវឌ្ឍជានិមិត្ត សញ្ញាមួយទៀត នៃទំនាក់ទំនងទ្វេភាគី បន្ទាប់ពីអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់បានប្រកាសរៀបចំទំនាក់ទំនង ការទូតឡើងវិញ ក្រោមកិច្ចសម្របសម្រួល របស់ប្រទេសចិន ហើយមួយទៀតគឺ ព្រះអង្គម្ចាស់Mohammed ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រី អារ៉ាប៊ីសាអូឌីត បានជួបសន្ទនា ជាមួយលោកMaduro ប្រធានាធិបតីវេណេស៊ុយអេឡា ដែលទៅបំពេញទស្សនកិច្ច នៅអារ៉ាប៊ីសាអូឌីត ភាគីទាំងពីរ បានធ្វើការរំពឹងទុកពីអនាគត នៃកិច្ចសហប្រតិបត្តិការ ព្រមនិងឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងគ្រប់វិស័យ។

មជ្ឈិមបូព៌ានា ពេលបច្ចុប្បន្ននេះ បានផ្តោតសំខាន់ទៅលើ ” ការចាប់ដៃគ្នាដើម្បីសន្តិភាព” ក្រោមការណែនាំ នៃការរៀបចំទំនាក់ទំនងការទូតឡើងវិញ រវាងអារ៉ា ប៊ីសាអូឌីតនិងអ៊ីរ៉ង់។ប្រទេសអេហ្ស៊ីបនិងតួកគី បានដំឡើងទំនាក់ទំនងការទូត ប្រទេសស៊ីរីបានត្រឡប់ ទៅសម្ព័ន្ធអារ៉ាប់វិញ ហើយទំនាក់ ទំនងរវាងអ៊ីរ៉ង់ និងប្រទេស ហ្ស៊កដានី ជាដើមបានឡើងកំដៅវិញ ។ល។ មជ្ឈិមបូព៌ា ដែលកាន់តែមាសាមគ្គីភាព និងភាពម្ចាស់ការកំពុង កកើតចេញជារូបរាងឡើង ។

ស្ថានការណ៍បែបនេះ គឺអ្នកស្នេហាសន្តិភាពចង់ឃើញដោយសប្បាយចិត្ត ប៉ុន្តែក៏មាន”ករណីលើកលែងរបស់អាមេរិក”ផងដែរ។ បន្ទាប់ពីការបញ្ចប់ សង្គ្រាមលោកលើកទី២ អាមេរិកគឺជាកម្លាំងតំបន់ខាងក្រៅដ៏ធំបំផុតដែលជះឥទ្ធិពលដល់ស្ថានការណ៍នៅមជ្ឈិមបូព៌ា។ ដើម្បីរក្សាអនុត្តរភាពរបស់ខ្លួន អាមេរិកបានបង្កបង្កើតភាពចលាចល និងញុះញង់ឱ្យមានការបដិបក្ខគ្នា នៅមជ្ឈិមបូព៌ាអស់រយៈពេលជាយូរ ដែលបានក្លាយជា”ស្ដេចបំផ្លាញកំពូល”នៅតំបន់មជ្ឈិមបូព៌ា។

ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ស្របតាមការរំកិល នៃគោលដៅសំខាន់ជាយុទ្ធសាស្ត្រ និងលែងពឹងផ្អែកទៅលើថាមពលមជ្ឈិមបូព៌ា ទំនាក់ទំនង”យកប្រេងកាត ដូរយកសន្តិសុខ” រវាងអាមេរិកនិងសម្ព័ន្ធមិត្ត នៅមជ្ឈិមបូព៌ាដូចជាអារ៉ាប៊ីសាអូឌីត ជាដើមកាន់តែមានភាពធូររលុង ។ លើសពីនេះទៅទៀត ការតម្លើងអត្រាការប្រាក់ដោយមិនទទួលខុសត្រូវ របស់អាមេរិកបានធ្វើឱ្យប្រទេសអេហ្ស៊ីប និងលីបង់ជាដើមរងទុក្ខយ៉ាងខ្លាំង ព្រមទាំងអាមេរិក បានជំរុញការប៉ះទង្គិច រវាងរស្ស៊ីនិងអ៊ុយក្រែនជាបន្តបន្ទាប់ ដែលបានធ្វើឱ្យប្រទេស នាំចូលស្បៀងដូចជាអេហ្ស៊ីប ជាដើមធ្លាក់ក្នុងវិបត្តិស្បៀង យ៉ាងខ្លាំង ប្រទេសមជ្ឈិមបូព៌ាបានដឹងខ្លួនយ៉ាងច្បាស់ថា ៖ អាមេរិកមិនអាចជឿទុកចិត្តបានទេ អនាគតនិងវាសនាចាំ បាច់ត្រូវក្តាប់ក្នុងដៃរបស់ពួកគេឱ្យជាប់ ។

មជ្ឈដ្ឋានខាងក្រៅក៏បាន កត់សម្គាល់ផងដែរថា ទីភ្នាក់ងារសារព័ត៌មានReutersបានដកស្រង់ពាក្យសំដីរបស់ឥស្សរជនវិភាគថា គោលបំណងមួយ នៃការបំពេញទស្សនកិច្ច របស់លោកBlinken លើកនេះ គឺថា អាមេរិករំពឹងថានឹងទទួលការគាំទ្រពីអារ៉ាប៊ីសាអូឌីត ក្នុងការបញ្ចុះតម្លៃប្រេង ដើម្បីកាត់បន្ថយអតិផរណា ដ៏ខ្ពស់ក្នុងស្រុក ។ ប៉ុន្តែមុនពេលលោកBlinkenទៅដល់អារ៉ាប៊ីសាអូឌីត អង្គការ” OPECបូក” បានប្រកាសថានឹងពន្យារពេល បន្តកាត់បន្ថយផលិតកម្មដែលមានស្រាប់រហូតដល់ឆ្នាំ២០២៤។ នេះគឺស្មើនឹងការ”ទះកំផ្លៀង”របស់លោកBlinken ហើយវាហាក់ដូចជាបង្ហាញទុកជាមុនថា ដំណើរទស្សនកិច្ចរបស់លោកលើកនេះ ពិបាកនឹងមានការវិវឌ្ឍន៍ទៅមុខខ្លាំងណាស់ ។

“ចរន្តផ្សះផ្សា”ដែលកំពុងកើតឡើង នៅមជ្ឈិមបូព៌ាបានពិនិត្យផ្ទៀងផ្ទាត់ ទស្សនៈរបស់លោកGauseបញ្ញវន្តរបស់អាមេរិកដែលថា៖ យុគសម័យដែលអាមេរិកត្រួតត្រា មជ្ឈិមបូព៌ាបានឈានចូល ដល់ទីបញ្ចប់ហើយ៕

To Top