ព័ត៌មានអន្តរជាតិ

បទយកការណ៍៖ ទីតាំងម៉ាស៊ីនរ៉េអាក់ទ័រ នុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក នៅតែបន្តធ្វើឲ្យជនរងគ្រោះ រងការឈឺចាប់ រយៈពេល៨០ឆ្នាំទៀត

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះថា នៅពេលដែលមាន កិច្ចខិតខំប្រឹងប្រែង ក្នុងការបោសសម្អាតនៅតែបន្ត នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅឯរោងចក្រ នុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ដែលត្រូវបានបញ្ឈប់នោះ គឺបានដើរតួយ៉ាងសំខាន់សម្រាប់ ការបញ្ជាទិញគ្រាប់បែក បរមាណូ របស់ប្រទេសនេះ នៅក្នុងសង្គ្រាមលោកលើកទី២ ហើយនេះជាសំណួរ នៅតែបន្តឆ្ងល់ ថាតើ ទីតាំងនោះបានបង្កបញ្ហាសុខភាព ធ្ងន់ធ្ងរដល់កម្មករ និងអ្នកស្រុកដែរឬយ៉ាងណា ។

ការសាងសង់បានចាប់ផ្តើមឡើង នៅលើកន្លែងដែលគេស្គាល់ថា ជាទីតាំងមួយឈ្មោះ Hanford កាលពី៨០ឆ្នាំមុនក្នុងឆ្នាំ១៩៤៣ ហើយវាពាក់ព័ន្ធនឹងការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតធំដំបូងគេរបស់ពិភពលោក ។

តាមរយៈគម្រោងដែលមានឈ្មោះថា Manhattan ដែលជាកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ ហើយនៅកន្លែងដាក់ម៉ាស៊ីនរ៉េអាក់ទ័រ B ដែលត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ៥៨០ម៉ាយការ៉េជាប់នឹងទន្លេ កូឡុំប៊ី ស្ថិតនៅភាគកណ្តាលនៃរដ្ធានីវ៉ាស៊ីនតោន បានផលិតសម្ភារៈនុយក្លេអ៊ែរមួយសម្រាប់វង្កើតបានជាគ្រាប់បែកបរមាណូបានតែចំនួន២គ្រាប់គត់ ដែលធ្លាប់ប្រើក្នុងជម្លោះប្រដាប់អាវុធ ។

ឧបករណ៍នេះមានឈ្មោះថា “Fat Man” ហើយឧបករណ៍នេះត្រូវបានបំផ្ទុះនៅលើទីក្រុង ណាហ្គាសាគី នៅភាគនិរតីនៃប្រទេសជប៉ុនកាលពិថ្ងៃទី៩ ខែសីហា ឆ្នាំ ១៩៥៤ ដោយបញ្ចប់ការចូលរួមរបស់ប្រទេសជប៉ុន នៅក្នុងជម្លោះប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

សារធាតុភ្លុយតូនីញ៉ូមដែលមានទម្ងន់៦,២គីឡូក្រាមដែលមាននៅក្នុងឧបករណ៍នុយក្លេអ៊ែរបានបញ្ចេញថាមពលស្មើនឹង២១ គីឡូតោននៃសារធតុ TNT ដោយបានឆក់យកជីវិតមនុស្សស្លូតត្រង់រាប់ម៉ឺននាក់ ខណៈដែលទទួលរងនូវឥទ្ធិពលវិទ្យុសកម្មដ៏សាហាវដែលនៅជុំវិញនោះបានសម្លាប់មនុស្សជាច្រើននាក់ថែមទៀត ។

ប៉ុន្តែពលរដ្ឋនៅទីក្រុង ណាហ្គាសាគី ប្រហែលជាមិនមែនជាជនរងគ្រោះតែមួយគត់នៃការផលិតសារធាតុភ្លុយតូនីញ៉ូម របស់ ទីតាំង Hanford នោះទេ ។ នៅក្នុងអំឡុងពេលប្រតិបត្តិការជាច្រើនទសវត្សរ៍របស់ខ្លួន អ្នករស់នៅសហរដ្ឋអាមេរិក ដែលរស់នៅជិត និងជាចម្បងនៅខាងក្រោមតំបន់នោះ បានជួបប្រទះផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដែលពួកគេជឿថា កើតចេញពីសកម្មភាពនៃទីតាំងផលិតនោះ ។

មានអ្នកស្រុកម្នាក់ឈ្មោះ Tom Bailie វ័យ៧៦ឆ្នាំដែលបានកើត ហើយធំដឹងក្តីឡើង ហើយនៅមានជីវិតរស់នៅទីនោះ ដោយនៅមិនឆ្ងាយប៉ុន្មានទេពីទីតាំង Hanford នៅក្នុងសហគមន៍កសិកម្មមួយ ។

ដោយឆ្លុះបញ្ចាំងពីការរស់នៅរបស់គាត់ លោក Bailie បានរំឮកនៅក្នុងអំឡុងពេលធ្វើបទសម្ភាសន៍មួយកាលពីខែមេសាថា គ្មាននរណាម្នាក់ធ្លាប់គិតថា ទីតំាង Hanford នឹងបង្កគ្រោះថ្នាក់ដល់ “ពលរដ្ឋអាមេរិកាំងដែលស្នេហាជាតិ”នោះទេ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top