ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធរបាយការណ៍ថា ជិតដល់ការ ចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន ស្តីពីនុយក្លេអ៊ែ រជាមួយនឹងអាមេរិក

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានធ្វើការបដិសេធ នូវដំណឹងដែលបានអះអាងថា ខ្លួន គឺជិតទៅនឹងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងបណ្តោះអាសន្ន ស្តីអំពីបញ្ហានុយក្លេអ៊ែរ ជាមួយនឹងសហរដ្ឋអាមេរិក។

ប្រភពដដែលបានបន្តទៀតថា អ៊ីរ៉ង់បានដបដិសេធនិងពន្យល់ថា កិច្ចព្រមព្រៀងក្តីរបៀបវារៈបែបនេះក្តី គឺមិនដែលធ្លាប់មានពីមុនមកឡើយ។

ការលើកឡើងដែរ ធ្វើឡើង ដោយបេសកជនពិសេសអ៊ីរ៉ង់ប្រចាំ នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ គឺជាការឆ្លើយតបទៅនឹងរបាយការណ៍ ដែលត្រូវបានបង្ហោះ ដោយសារព័ត៌មាន ដែលមានមូលដ្ឋាននៅក្នុងទីក្រុង ដែលបានអះអាងថារដ្ឋាភិបាលក្រុងតេហរ៉ង់ និងរដ្ឋាភិបាលវ៉ាស៊ិនតោន បានឈាន ទៅដល់ការយល់ព្រមគ្នាលើលក្ខណ្ឌបណ្តោះអាសន្ន នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ផ្ទាំងពាណិជ្ជកម្ម

រំលឹកដែរកិច្ចព្រមព្រៀង នុយក្លេអ៊ែរ JCPOA ត្រូវបានអ៊ីរ៉ង់ ចុះហត្ថលេខារួមគ្នាជាមួយនឹង បណ្តាមេដឹកនាំពិភពលោក តាំងតែពីខែកក្កដាឆ្នាំ២០១៥ ដោយបានព្រមព្រៀងក្នុងការ ដកទណ្ឌកម្មជាច្រើនចេញ ពីប្រទេសអ៊ីរ៉ង់ប៉ុន្តែដល់ឆ្នាំ២០១៨ អាមេរិកក៏បានសម្រេចចិត្តដកខ្លួន ចេញដោយឯកតោភាគី៕

ប្រែសម្រួល៖ស៊ុនលី

To Top