ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ជូនដំណឹងអំពីផែនការសន្តិភាពនៅអ៊ុយក្រែន ទៅមេដឹកនាំចិន

បរទេស៖ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានថ្លែងជូនដំណឹងមេដឹកនាំចិនលោក Xi Jinping អំពីដំណើរទស្សនកិច្ចដែលត្រៀមនឹងបំពេញទៅកាន់ ប្រទេសរុស្សីនិងអ៊ុយក្រែនដើម្បីស្វែងរកសន្តិភាព ក្នុងជម្លោះ។

យោងតាមការចេញផ្សាយរបស់ VOA បានឲ្យដឹងថាមេដឹកនាំទាំងពីរបានពិភាក្សាគ្នាតាម ទូរស័ព្ទកាលពីថ្ងៃ សៅរ៍ម្សិលមិញនេះហើយមេដឹកនាំអាហ្វ្រិក បានជម្រាបជូនមេដឹកនាំចិន អំពីផែនការសន្តិភាពដែលបានបង្កើត ឡើងដោយក្រុមប្រទេសអាហ្វ្រិកផង។

សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី បានបញ្ជាក់ថា៖លោកប្រធានាធិបតី Xi បានលើកឡើងអំពីគំនិតផ្តួចផ្តើមដោយមេដឹកនាំប្រទេស ក្នុងតំបន់អាហ្វ្រិកនិងបានទទួលស្គាល់ថាជម្លោះនៅអ៊ុយក្រែន ពិតជាកំពុងធ្វើឲ្យមានការប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ និងសន្តិសុខស្បៀងនៅក្នុងតំបន់អាហ្វ្រិកទាំងមូល។

គួរឲ្យដឹងដែរថាតាមផែនការមេដឹកនាំអាហ្វ្រិកចំនួន៦រូប នឹងត្រូវបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន និងរុស្សីបន្តបន្ទាប់គ្នាដើម្បីបង្ហាញអំពីគំនិតផ្តួច ផ្តើមដែលជាផែនការបញ្ចប់ទៅនៃជម្លោះនិងត្រឡប់យក សន្តិភាពមកវិញដោយក្នុងនោះមានដូចជា ប្រទេសអាហ្វ្រិកខាងត្បុសេនេហ្គាល់អ៊ូហ្គង់ ដាអេហ្ស៊ីបកុងហ្គោនិងហ្សាំប៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top