ដែលបានបើកធ្វើនៅប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចសហប្រតិបតិ្តការនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្តា្រលីបានរងការប្រឆាំងយ៉ាងដាច់ខាតពីសំណាក់ភាគីដែលចូលរួមកិច្ចប្រជុំលើកនេះ ។
តំណាងរបស់ចិនបានថ្លែងសុន្ទរកថាពិសេសអំពីបញ្ហានេះ ដោយអំពាវនាវឱ្យបណ្តាភាគីនានារួមគ្នាជំរុញដំណើរពិភាក្សា អន្តរស្ថាប័ននិងរដ្ឋាភិបាល ។ តំណាងនៃប្រទេសចំនួនជាង២០ ដូចជារុស្ស៊ី ប៉ាគីស្ថាន ឥណ្ឌូនេស៊ីនិងប្រេស៊ីលជាដើមបាននាំ គ្នាឆ្លើយតបយ៉ាងសកម្មនូវគោលជំហរនិងគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ហើយបានចេញផ្សាយសំឡេងរួមដែលគាំពារ ប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនិងក្បួនច្បាប់អន្តរជាតិ ។
នេះជាលើកទី៨ជាប់ៗគ្នាហើយ ដែលអង្គការថាមពលបរមាណូអន្តរជាតិពិនិត្យពិភាក្សាបញ្ហានេះ តាមបែបបទធ្វើការ ពិភាក្សាអន្តររដ្ឋាភិបាល ក្រោមការជំរុញរបស់ប្រទេសចិនព្រមទាំងបានកម្ចាត់ចោលម្តងទៀតនូវឧបាយកលរបស់អាមេរិក អង់គ្លេសនិងអូស្ត្រាលីដែលប៉ុនប៉ងគំរាមកំហែង លេខាធិការដ្ឋានរបស់អង្គការថាមពលបរមាណូអន្តរជាតិ ។
ក្រុមសម័្ពន្ធមិត្តរបស់“Aukus”គ្រាន់តែជាលេសបញ្ឆោត សម្រាប់ធ្វើកិច្ចសហប្រតិបតិ្តការនាវាមុជ ទឹកដើរដោយថាមពលនុយក្លេអ៊ែរ តែប៉ុណ្ណោះ ពោលគឺចង់ធ្វើឱ្យអូស្ត្រាលីក្លាយទៅជាសមរភូមិជួរមុខសម្រាប់ ជំរុញយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ របស់អាមេរិកនិងថតចម្លងនូវឧបាយ កលរបស់អង្គការណាតូដែលបានញុះញង់ឱ្យកើតមានការប៉ះទង្គិចក្នុងតំបន់នៅអាស៊ីប៉ាស៊ីហ្វិក ដើម្បីឆក់យកផលប្រយោជន៍ផ្ទាល់ខ្លួនខាងភូមិសាស្ត្រនយោបាយ ។
ហេតុអ្វីបានជាកិច្ចសហប្រតិបតិ្តការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ប្រទេសទាំងបីរងការប្រឆាំងយ៉ាងខ្លាំងក្លា គឺដោយមកពីទង្វើរបស់ពួកគេបានបង្កជាគំរូដ៏អាក្រក់មួយមិនថាលើវិស័យច្បាប់ របៀបវារៈនិងការកំណត់ ការជះឥទ្ធិពលអវិជ្ជមាន របស់វាមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ។
បើនិយាយពីផ្លូវច្បាប់ កិច្ចសហប្រតិបតិ្តការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្តា្រលីបាន ល្មើសនឹង«សនិ្ធសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ» «ក្បួនច្បាប់របស់អង្គការថាមពលបរមាណូអន្តរជាតិ» និង «សនិ្ធសញ្ញាគ្មាននុយក្លេអ៊ែរនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង» ។
ប្រទេសទាំងបីនេះនិយាយបានតែមាត់ថានឹងធ្វើកិច្ចសហប្រតិបតិ្តការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ តាមពិតទៅគឺធ្វើការរីក សាយភាយអាវុធនុយក្លេអ៊ែរ ។ ថ្ងៃទី៥ ខែមិថុនា សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានព្រមានថា កិច្ចសហប្រតិបតិ្តការនាវាមុជ ទឹកដើរដោយថាមពល នុយក្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្តា្រលី វាជាចំណុចចាប់ផ្ដើមនៃការរត់ប្រណាំងសព្វាវុធដ៏មានគ្រោះថ្នាក់ បើសិនជានៅតែបន្តស្ថានភាពបែបនេះទៀត ពិភពលោកនឹងប្រឈមគ្រោះថ្នាក់កាន់តែធំ ។ អាស៊ានប្រឆាំងការរីកសាយភាពអាវុធនុយក្លេអ៊ែរជាដាច់ខាត ។
បើនិយាយពីរបៀបវារៈ ក្នុងនាមជារដ្ឋហត្ថលេខីរបស់«សនិ្ធសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ» ការធ្វើកិច្ចសហប្រតិបតិ្តការ នុយក្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលីត្រូវទទួលការទទួលស្គាល់ពីអង្គការថាមពលបរមាណូអន្តរជាតិសិន ។ ប្រឈមនឹងការថ្កោលទោសនិង ការប្រឆាំងជាឯកច្ឆន្ទលើផ្ទៃអន្តរជាតិ ប្រទេសទាំងបីនេះបានរកគ្រប់មធ្យោបាយ ដើម្បីលេងកល ល្បិចខាងរបៀបវារៈ ហើយបង្ខំដោះដៃចេញពីកិច្ចសហប្រតិបតិ្តការនាវាមុជទឹកនុយក្លេអ៊ែរ ។
បើនិយាយពីការកំណត់អាចឃើញថា មួយផ្នែក ប្រទេសទាំងបីអាមេរិក អង់គ្លេសនិងអូស្ត្រាលីនិយាយបានតែមាត់ ថានឹងគោរព តាម“សណ្តាប់ធ្នាប់អន្តរជាតិដែលចាត់ទុកក្បួនច្បាប់ជាមូលដ្ឋាន” មួយផ្នែកទៀតបានគំរាមកំហែងឱ្យរដ្ឋសមាជិក នៃស្ថាប័ននេះ ឈរនៅម្ខាងជាមួយខ្លួនឯង ហើយបានធ្វើបដិបក្ខគ្នាជាក្រុមនិងបង្កើតជា“ក្រុមសម័្ពន្ធនយោបាយ”ទៅទៀត។ ទង្វើដែលមានស្តង់ដារពីរ ជាភស្តុតាងពិតប្រាកដដែលអាចបញ្ជាក់ថា អាមេរិក អង់គ្លេសនិងអូស្ត្រាលីបានបំពាននិងបំផ្លាញច្បាប់កំណត់របស់អន្តរជាតិ ។
តំបន់អាស៊ីប៉ាស៊ីហ្វិកជាគោលដៅពេញនិយមសម្រាប់ ធ្វើកិច្ចសហប្រតិបតិ្តការនិងអភិវឌ្ឍន៍ មិនមែនជាក្តារអុកសម្រាប់ប្រទេស ធំធ្វើការប្រកួតប្រជែងនោះទេ សន្តិសុខនុយក្លេអ៊ែរពាក់ព័ន្ធដល់ជោគវាសនារបស់មនុស្សជាតិទាំងមូល មិនមែនជាឧបករណ៍នយោបាយរបស់មនុស្សមួយចំនួនតូច ដើម្បីឆក់យក ផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ។ មិនថាអ្នកណាចង់ធ្វើឱ្យមហាសមុទ្រប៉ាស៊ីហ្វិកក្លាយទៅជាមហាសមុទ្រខ្យល់ព្យុះក៏ដោយ ក៏ប្រជាជននៃតំបន់អាស៊ីប៉ាស៊ីហ្វិកមិនព្រមទទួលយកជាដាច់ខាត !