ញូវយ៉ក៖ តម្លៃប្រេងឆៅនាពេលអនាគតបានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ នៅលើរបាយការណ៍នៃកិច្ចព្រមព្រៀង ដែលអាចកើតមានរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
West Texas Intermediate (WTI) សម្រាប់ការចែកចាយខែកក្កដាបានបាត់បង់ ១,២៤ដុល្លារអាមេរិក ឬ ១,៧១ភាគរយមកនៅ ៧១,២៩ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។
ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែសីហា បានធ្លាក់ចុះ ០,៩៩ ដុល្លារ ឬ ១,២៩ ភាគរយ មកនៅត្រឹម ៧៥,៩៦ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជិតឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្ន ដែលអនុញ្ញាតឱ្យអ៊ីរ៉ង់នាំចេញប្រេងបាន ១លានបារ៉ែលក្នុងមួយថ្ងៃ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ឈ្មោះ Middle East Eye កាលពីថ្ងៃព្រហស្បតិ៍។
តម្លៃប្រេងបានធ្លាក់ចុះតាមព័ត៌មាននេះ ប៉ុន្តែបានកាត់បន្ថយការខាតបង់មួយផ្នែកបន្ទាប់ពីភាគីអាមេរិកបានឲ្យដឹងថា ព័ត៌មាននេះមិនពិត និងបំភាន់។
លោក Craig Erlam អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ OANDA ដែលជាអ្នកផ្គត់ផ្គង់តាមអ៊ីនធឺណិតបានឲ្យដឹងថា ប្រេងនោះបានបរាជ័យ ក្នុងការបំបែកចូលទៅក្នុងក្រុមដែលខ្លួនកំពុងជួញដូរក្នុងចន្លោះខែធ្នូ ឆ្នាំ២០២២ និងខែមីនា ឆ្នាំ២០២៣ ទោះបីជាមានការកាត់បន្ថយបន្ថែមទៀតពីប្រទេសអារ៉ាប៊ីសាអូឌីត ថាអ្វីៗគ្រប់យ៉ាងអំពីទស្សនៈរបស់ពាណិជ្ជករលើសេដ្ឋកិច្ចក៏ដោយ។
លោក Erlam បានបន្ថែមថា “ភាពធន់នៅក្នុងសេដ្ឋកិច្ចឥឡូវនេះ គឺគួរអោយចាប់អារម្មណ៍ ប៉ុន្តែកាន់តែយូរ វាកាន់តែត្រូវបានជួបជាមួយនឹងអត្រាការប្រាក់ខ្ពស់ ដែលទីបំផុតអាចផ្តល់នូវការធ្លាក់ចុះកាន់តែពិបាក”៕
ប្រែសម្រួល ឈូក បូរ៉ា