ព័ត៌មានអន្តរជាតិ

តួកគី បើកការវាយប្រហារក្រុម YPG សម្លាប់បានសមាជិក ៧នាក់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា សមាជិកក្រុមឧទ្ទាមឃឺដ YPG ចំនួន៧នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍វាយប្រហារមួយ ពីសំណាក់កងកម្លាំងយោធានៃប្រទេសតួគី។

សេចក្តីប្រកាសដែលធ្វើឡើង ដោយក្រសួងការពារជាតិនៃ ប្រទេសតួគីបានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកដែលបាត់បង់ជីវិតទាំងអស់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ របស់ក្រុមសកម្មប្រយុទ្ធ YPG ចំនួន២នាក់ផងដែរ។

មុននេះបន្តិចក្រុម YPG បានបើកការវាយប្រហារតាមគ្រាប់រ៉ូក្កែត និងគ្រាប់កាំភ្លើងធំជាច្រើនដងមកលើ ទីតាំងឈរជើងរបស់កងកម្លាំងយោធាតួគី ដែលស្ថិតនៅក្នុងតំបន់ Cibrin នៅភាគខាងជើងនៃប្រទេសស៊ិរី និងតំបន់ភាគខាងត្បូងតួគីផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ទោះបីជាយ៉ាងណាក្តីមិនមាន របាយការណ៍នៃការស្លាប់ ឬរបួសមកលើក្រុមយោធា និងប៉ូលីសរបស់តួគីឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top