ព័ត៌មានអន្តរជាតិ

លោក Zelensky ចេញមកអះអាងជាផ្លូវការថា អ៊ុយក្រែនបើកការវាយប្រហារ លើប្រទេសរុស្ស៊ី

" "

បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Vladimir Zelensky កាលពីចុងសប្តាហ៍កន្លងមកនេះ បានចេញមកធ្វើការអះអាងជាផ្លូវការហើយថា ប្រទេសអ៊ុយក្រែនបានបើកប្រតិបត្តិការ វាយប្រហារទៅលើប្រទេសរុស្សីវិញ ដើម្បីដណ្តើមយកទីតាំងមួយចំនួន ដែលជាទឹកដីរបស់ខ្លួនត្រឡប់មកវិញ។

យោងតាមការចេញផ្សាយរបស់ The Kyodo News បានឲ្យដឹងដែរថាប្រតិបត្តិការលើកនេះ នឹងអាចក្លាយទៅជាចំណុចផ្លាស់ប្តូរសង្គ្រាម ដែលបានចាប់ផ្តើមកើតឡើង តាំងតែពីខែកុម្ភៈឆ្នាំទៅនោះ។

" "

លោក Zelensky បានថ្លែងបែបនេះថា ក្នុងពេលដែលកំពុងមានវត្តមាន របស់លោកនាយករដ្ឋមន្ត្រីកាណាដា នៅក្នុងទីក្រុងគៀវថា៖ ប្រតិបត្តិការវាយលុកផង និងការពារផងដ៏សមរម្យមួយនឹង ត្រូវចាប់ផ្តើមដំណើរការ ក្នុងប្រទេសអ៊ុយក្រែនប៉ុន្តែខ្ញុំនឹងមិនលំអិតថា ជំហ៊ាននីមួយៗវាបែបណានោះឡើយ។

" "

គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍របស់លោក Zelensky បានធ្វើឡើងមួយថ្ងៃក្រោយពេល ដែលប្រធានាធិបតីរុស្សី Vladimir Putin បានអះអាងអំពីប្រតិបត្តិការវាយលុក របស់អ៊ុយក្រែនប៉ុន្តែបញ្ជាក់ថា យោធាអ៊ុយក្រែនមិនអាចធ្វើអ្វីដែល បន្ទាត់ការពាររបស់រុស្សីបានឡើយពោល គឺមិនបានទទួលជោគជ័យតាមផែនការ របស់ពួកគេឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top