ព័ត៌មានអន្តរជាតិ

ហុងឌូរ៉ាស ប្រកាសបើក ស្ថានទូតនៅចិន

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ VOA news កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រទេស ហុងឌូរ៉ាស បានប្រកាសបើកដំណើរ ការស្ថានទូតរបស់ខ្លួនជាលើកដំបូង នៅរដ្ឋធានីក្រុងប៉េកាំង ក្រោយប៉ុន្មានខែប៉ុណ្ណោះ ដែលរដ្ឋាភិបាល បានប្រកាសផ្តាច់ទំនាក់ទំនង ជាមួយនឹងកោះតៃវ៉ាន់។

រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang និងសមភាគីលោក Enrique Reina បានចូលរួមជាអធិបតីភាព នៃពិធីសំភោធដាក់ ឲ្យប្រើប្រាស់ស្ថានទូត របស់ហុងឌូរ៉ាស កាលពីព្រឹកថ្ងៃអាទិត្យហើយជឿជាក់ថា ចំនួនបុគ្គលិកនឹងបន្តកើនឡើង បន្ថែមទៀតនាពេលខាងមុខ។

យោងតាមការសេចក្តីប្រកាស ដោយក្រសួងការបរទេសចិន បានឲ្យដឹងដែរថាលោក Qin បានសន្យានឹងផ្តល់ឲ្យនូវហុងឌូរ៉ាស លក្ខណ្ឌយ៉ាងល្អប្រសើរនិងកិច្ចសហប្រតិបត្តការយ៉ាង ជិតស្និទ្ធរវាងប្រទេសទាំងពីរ លើគ្រប់ទំហំគ្រប់ប្រព័ន្ធ។

គួរឲ្យដឹងដែរថា ប្រទេសហុងឌូរ៉ាស ទើបតែបានដំណើរការចំណងទំនាក់ទំនងការទូត ជាមួយនឹងប្រទេសចិនកាលពីខែមិនា កន្លងមកនេះប៉ុណ្ណោះ និងក្លាយជាប្រទេសចុងក្រោយ ដែលបានកាត់ផ្តាច់ទំនាក់ទំនង ជាមួយនឹងកោះតៃវ៉ាន់ដើម្បី មកភ្ជាប់កាទូតជាមួយនឹង ប្រទេសចិនវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top