ព័ត៌មានអន្តរជាតិ

វៀតណាម ៖ ក្រុមជនប្រដាប់អាវុធ ចូលបាញ់ប្រហារ ដល់ការិយាល័យគណៈកម្មាធិការប្រជាជន សម្លាប់ប៉ូលីស៤នាក់, មេឃុំ២នាក់ នៅខេត្ត ដាក់ឡាក់ ជាប់ខេត្តមណ្ឌលគិរី

បរទេស ៖ ឧបនាយករដ្ឋមន្ត្រី របស់វៀតណាម លោក ត្រាន់ លូ ហ្គាង (Tran Luu Quang) កាលពីថ្ងៃចន្ទ បានទៅសួរសុខទុក្ខ ជនរងគ្រោះនៅក្នុងការវាយប្រហារ ដោយកាំភ្លើង ដែលបានសម្លាប់មេឃុំពីរនាក់ និងមន្ត្រីប៉ូលីសបួននាក់ នៅក្នុងខេត្ត ដាក់ឡាក់ ( Dak Lak) ដែលនៅជាប់ខេត្តមណ្ឌលគិរី របស់កម្ពុជា ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈប្រតិភូដឹកនាំដោយលោក Quang បានទៅសួរសុខទុក្ខគ្រួសាររបស់លោក Nguyen Van Kien អតីតលេខាបក្សឃុំ អេខ្ទ័រ (Ea Ktur) និងលោក ង្វៀន វ៉ាន់ដុង (Nguyen Van Dung) អតីតប្រធានឃុំ អេទ័រ (Ea Tieu), ពួក​គេ​ត្រូវ​បាន​គេ​សម្លាប់ ​នៅ​តាម​ផ្លូវ​ទៅ​កាន់​ទីស្នាក់ការ​គណៈកម្មាធិការ​ប្រជាជន​ឃុំ​ បន្ទាប់​ពី​ឮ​ថា​ការិយាល័យ​ គឺត្រូវ​បាន​វាយ​ប្រហារ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ។

លោកឧបនាយករដ្ឋមន្ត្រីវៀតណាម ក៏បានចុះសួរសុខទុក្ខគ្រួសារមន្ត្រីនគរបាលចំនួន ៤នាក់ ដែលបានស្លាប់ក្នុងការវាយប្រហារ និងមន្ត្រីនគរបាលចំនួន ២នាក់ ដែលរងរបួសកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ផងដែរ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃអាទិត្យ មានជនប្រដាប់អាវុធមួយក្រុមបានវាយប្រហារការិយាល័យគណៈកម្មាធិការប្រជាជន អេទ័រ និង ឃុំ អេទ័រ ក្នុងស្រុក គូគៀន ដោយបានសម្លាប់មន្ត្រីប៉ូលីស៤ នាក់, មេឃុំ ២ នាក់ និងសម្លាប់ជនស៊ីវិល ៣នាក់ ទៀត។

អាជ្ញាធរបាននិយាយថា ជនសង្ស័យចំនួន ២៧នាក់ ត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ និងការរឹបអូសបានអាវុធ មួយចំនួនគិតត្រឹមថ្ងៃត្រង់ថ្ងៃច័ន្ទ។

រដ្ឋាភិបាល​វៀតណាម បានប្រកាសនឹង​ផ្តល់​សំណង​ដល់​គ្រួសារ​មន្ត្រី​ប៉ូលិស​បួន​នាក់ ​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង ​ការ​វាយ​ប្រហារ​នូវទឹកប្រាក់ចំនួន ១០០ លាន​ដុង ស្មើនឹង ៤ ២៦០ដុល្លារក្នុង​ម្នាក់ៗ ចំណែកប៉ូលិស​រង​របួស​ទាំង​ពីរ​នាក់ ​នឹង​ទទួល​បាន​ម្នាក់ៗ ៥០​លាន​ដុង ៕

To Top