ញូវយ៉ក៖ “សមិទ្ធិផល” ដ៏គួរឱ្យចាប់អារម្មណ៍មួយ របស់អាមេរិក ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ គឺរបៀបដែលប្រទេសនេះ សម្រេចបានវិសមភាព សេដ្ឋកិច្ចកាន់តែខ្លាំង ទោះបីជាមានដំណាក់កាលនៃ “ការថយក្រោយ” ដែលវិសមភាពសេដ្ឋកិច្ចត្រូវបានកាត់បន្ថយ ប៉ុន្តែតាមពីក្រោយដោយ “ការកែលម្អ” ដែលបណ្តាលឱ្យមានកម្រិតខ្ពស់ជាងនេះនៃវិសមភាព នេះបើយោងតាមអត្ថបទ ដែលចេញផ្សាយដោយ CounterPunch ។
អត្ថបទនេះបានឲ្យដឹងថា “ការជំរុញវិសមភាពសេដ្ឋកិច្ច គឺជាការងារទ្វេភាគី សកម្មភាពរបស់ទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដែលកាន់អំណាចបានបង្កើន វិសមភាពសេដ្ឋកិច្ច ខណៈដែលមេដឹកនាំរបស់ពួកគេរួមគ្នាដណ្តើមផលប្រយោជន៍របស់អ្នកមាន និងអ្នកមានអំណាចដោយទាញ យកការចំណាយលើវណ្ណៈកណ្តាល និងវណ្ណៈកម្មករ”។
លើសពីនេះ ទោះបីជាមានការកើនឡើង នៃភាពចម្រុះនៃវណ្ណៈ កាន់អំណាចក៏ដោយ វិសមភាពសេដ្ឋកិច្ចបានបន្តពង្រីក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រភពបានឲ្យដឹងថា “ទ្រព្យសម្បត្តិ គឺជាតម្លៃនៃអ្វីដែលខ្លួនមាន ហើយដកបំណុលចេញ។ មនុស្សជាច្រើនជំពាក់ច្រើនជាងអ្វី ដែលខ្លួនមាន គឺមានតម្លៃ។ ពួកគេមានទ្រព្យសម្បត្តិអវិជ្ជមាន បន្ទាប់មកមានអ្នកនៅកំពូល ដែលបានដើរតួយ៉ាងសំខាន់ ក្នុងភាពជោគជ័យរបស់ប្រទេសយើង ក្នុងការសម្រេចបាន កម្រិតវិសមភាពសេដ្ឋកិច្ចខ្ពស់បែបនេះ”។
ទិន្នន័យរបស់ក្រុមប្រឹក្សាភិបាលសហព័ន្ធបានបង្ហាញថា នៅឆ្នាំ១៩៨៩ ទ្រព្យសម្បត្តិនៃ ០,១ ភាគរយគឺ ២,២៦ ដងច្រើនជាងអ្នកក្របំផុត ៥០ភាគរយ។ ប្រភពបានបន្ថែមថា នៅចុងឆ្នាំ២០២២ តម្លៃនៃការកាន់កាប់របស់ពួកគេមានរហូតដល់ ១៧,៦ ពាន់ពាន់លានដុល្លារអាមេរិក គឺច្រើនជាង ៤ដងច្រើនជាងទ្រព្យសម្បត្តិ ៤,១៦ ពាន់ពាន់លានដុល្លារ ក្នុងចំណោមប្រជាជនក្រីក្របំផុត ៥០ ភាគរយ នៃប្រជាជនអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា