ព័ត៌មានអន្តរជាតិ

ក្រុមអ្នកគាំទ្ររាជានិយម ដាក់ញត្តិទៅព្រឹទ្ធសភា ទទូចមិនឱ្យកែប្រែច្បាប់ ប្រមាថព្រះមហាក្សត្រ

បរទេស៖ ព្រឹទ្ធសភារបស់ប្រទេសថៃ បានស្នើឱ្យមានការពិភាក្សាក្នុងគោលបំណងសម្រាប់មជ្ឈដ្ឋានកណ្តាលផ្នែកនយោបាយ បន្ទាប់ពីក្រុមអ្នកគាំទ្ររាជានិយមកាលពីថ្ងៃចន្ទ បានដាក់ញត្តិទៅព្រឹទ្ធសភាដោយទទូចឱ្យរក្សាមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានគេស្គាល់ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ ដោយមិនត្រូវបានគេកែប្រែ

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីការតវ៉ាទៅលើការគាំទ្រមេដឹកនាំគណបក្ស Move Forward (MFP) លោក Pita Limjaroenrat ឱ្យក្លាយជានាយករដ្ឋមន្ត្រី, ព្រឹទ្ធសមាជិក Srisak Wattanapornmongkol បាននិយាយថា សមាជិកព្រឹទ្ធសភាជាច្រើនឥឡូវនេះមានការព្រួយបារម្ភអំពីសាធារណជនដែលធុញទ្រាន់នឹងការប៉ះទង្គិចដែលអាចកើតមានរវាងក្រុមដែលមានជំហរនយោបាយខុសៗគ្នា។

Srisak Wattanapornmongkol បានបន្ថែមថា “យើងជឿថា ប្រជាជនថៃជាច្រើនប្រហែលជាធុញទ្រាន់នឹងការខូចខាតពីការតវ៉ា ដោយសារពួកគេមិនបានផ្លាស់ប្តូរប្រទេសទៅមុខទាល់តែសោះ”។

សមាជិកព្រឹទ្ធសភាបានគាំទ្រការពិភាក្សាអំពីមាត្រា ១១២ ជាមួយនឹងគណបក្សមួយចំនួន លើកលែងតែរដ្ឋាភិបាលចាំផ្ទះ ដែលស្ម័គ្រចិត្តធ្វើជាអ្នកសម្រុះសម្រួល៕

ប្រែសម្រួលៈ ណៃ តុលា

To Top