ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យក្រសួង ការបរទេសចិនថ្លែងថា ភាពអសកម្ម របស់អាមេរិកលើបញ្ហា បំពង់បង្ហូរឧស្ម័ន Nord Stream ពិតជាធ្វើឱ្យគេចម្លែក ក្នុងចិត្ត

កាលពីថ្ងៃទី ១៣ ខែមិថុនា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅពេលឆ្លើយតបសំណួរ អំពីករណីផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ថា សហរដ្ឋអាមេរិក ដែលពីដើមមកតែងតែប្រសប់ ប្រើបញ្ហាក្តៅមករំលេចពី “តួនាទី”របស់ខ្លួន បែរជាបានរក្សាភាព ស្ងៀមស្ងាត់នៅក្នុង ករណីនេះទៅវិញ ។ ភាពអសកម្មបែបនេះ ពិតជាធ្វើឱ្យគេចម្លែកក្នុងចិត្ត ។

នៅក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំនៅថ្ងៃដដែលនោះ អ្នកសារព័ត៌មានបានសួរថា យោងតាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ភស្តុតាងដែលរកឃើញ ដោយអ្នកស៊ើបអង្កេតអាល្លឺម៉ង់បង្ហាញថា ការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream គឺបង្កឡើងដោយក្រុមបំផ្លិចបំផ្លាញ។ ការផ្សាយដំណឹងផ្សេងទៀត បានអះអាងថា សហរដ្ឋអាមេរិកធ្លាប់ទទួលដំណឹង មួយអំពីផែនការវាយប្រហារ លើបំពង់បង្ហូរឧស្ម័ននេះកាលពី ៣ ខែមុននឹងពេលកើតហេតុ ។ តើអ្នកនាំពាក្យមានការ អធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោក Wang Wenbin បានលើកឡើងថា ប្រទេសចិនបានលើកឡើងម្តងហើយម្តងទៀតថា ការការពារសន្តិសុខ នៃហេដ្ឋារចនាសម្ព័ន្ធគន្លឹះ គឺជាបញ្ហាយកចិត្តទុកដាក់រួម របស់សហគមន៍អន្តរជាតិ ហើយវាមានសារៈសំខាន់ណាស់ ដែលត្រូវធ្វើការស៊ើបអង្កេត ប្រកបដោយសត្យានុម័ត យុត្តិធម៌ និងប្រកបដោយភាពជំនាញ ព្រមនិងដេញដោលរកទំនួលខុសត្រូវ ចំពោះជនបង្កករណីផ្ទុះបំពង់បង្ហូរ ឧស្ម័នធម្មជាតិ Nord Stream ៕

To Top