បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អង្គការណាតូបានប្រកាសថា នឹងបង្កើនចំនួនយោធានៅក្នុងកម្រិត ប្រកាសអាសន្នកម្រិតខ្ពស់ព្រមទាំង ការផលិតអាវុធបន្ថែមទៀតផង។
សេចក្តីថ្លែងការណ៍ដែលត្រូវបាន ធ្វើឡើងដោយអគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ពោលគឺនៅមុន២ថ្ងៃនៃកិច្ចប្រជុំកំពូល ថ្នាក់រដ្ឋមន្ត្រីការពារជាតិ របស់អង្គការណាតូដែលគ្រោងធ្វើ នៅក្នុងប្រទេសប្រ៊ូសែលហើយក៏មានការចូលរួម ពីសំណាក់ក្រុមហ៊ុនអ្នកផលិតអាវុធធំៗ របស់ពិភពលោកចំនួន២០ផងដែរ។
លោក Stoltenberg បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានថា អង្គការណាតូបានរៀបចំផែនការថ្មី ហើយសម្រាប់តំបន់នោះគឺជាផែនការ ក្នុងការការពារដែនអធិបតេយ្យភាព របស់ក្រុមប្រទេសដែលសមាជិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
លោកបានបន្តបែបនេះថា៖ ខ្ញុំរំពឹងទុកថារដ្ឋមន្ត្រីក្រសួងការពារជាតិទាំងអស់ នឹងពិនិត្យសំណើរជាផែនការសកម្មភាព ដែលយើងបានរៀបចំហើយវាក៏មានគោលបំណងសំខាន់ ក្នុងការដោះស្រាយបញ្ហាកង្វះខាតស្តុកអាវុធ របស់ពួកយើងផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី